jaukjeybanner

អស្ចារ្យមែន រឿងភាគចិន ថតនៅប្រទេសកម្ពុជា

វិដេអូមួយខ្សែរ ដែលបានបង្ហោះចូល Youtube កាលពីពេលថ្មីៗនេះ បានធ្វើអោយ យុវវ័យជាច្រើន មានការភ្ញាក់ផ្អើល ដោយសារតែ វិដេអូនោះ គឺជាសាច់រឿងខ្លីៗ របស់រឿងភាគ ចិនមួយក្រោម ចំណងជើងថា ឥទ្ធិពលនៃស្នេហ៍។ ការភ្ញាក់ផ្អើលនេះ កើតឡើង ដោយសារតែ ភាពយន្តមួយនេះ ត្រូវបានថតឡើង ក្នុងប្រទេសកម្ពុជា ជាពិសេសគឺតំបន់ ទេសចរណ៍ ល្បីៗរបស់យើង។

ភាពយន្តមួយនេះដែរ ត្រូវបានដឹកនាំ ថតដោយក្រុមហ៊ុន ភាពយន្ត Beijing Jinyi Celebration Cultural Promotion Co.Ltd ហើយក៍មានការ ពេញចិត្ត យ៉ាងខ្លាំងផងដែរ ពីសំណាក់ ប្រជាជនកម្ពុជា ដែលក្រុមហ៊ុន ខ្សែរភាពយន្ត មួយនេះបាន ចុះមកថតដល់ប្រទេសកម្ពុជាយើង។

ជាការពិតណាស់ ការថតខ្សែរភាពយន្ត មនោសច្ចេតនា មួយនេះ លើទឹកដីកម្ពុជាដែល មានទេសភាពស្រស់ស្អាត បូករួមជាមួយនឹង ប្រាង្គប្រាសាទ បុរាណ បានធ្វើអោយ កម្ពុជាយើង កាន់តែមានភាពល្បីល្បាញឡើង ក្នុងវិស័យទេសចរណ៍តាមរយៈខ្សែរភាពយន្ត មួយនេះផងដែរ។ ដើម្បីជ្រាបច្បាស់ សូមតាមដានទស្សនា វិដេអូខ្លីខាងក្រោមនេះ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2070
2250
4533200