jaukjeybanner

សិក្ខា​សាលាស្តីអំពីជនរងគ្រោះត្រូវបាន​​មនុស្សភពផ្កាយចាប់ នឹង​រៀបចំឡើងដោយអង្គការ AMMACH

វាគឺជារឿងចម្លែកមួយដែរ ដែលសិក្ខាសាលា​មួយ ​ចែករំលែក​ស្តី​អំពីជនរងគ្រោះដែលចាប់ដោយ Alien ឬ មនុស្សភពផ្កាយ​។​
សិក្ខាសាលា​ដែលរៀបចំដោយ AMMACH ( Anomalous Mind Management , Abductee , Contactee Helpline ) ដែលជាអង្គការ​ដែលជួយជនរងគ្រោះ ដែលមានបទពិសោន៍ ធ្លាប់បាន Alien ចាប់ ។

អង្គការនេះដែរមានស្ថាបនិកពីររូប គឺ Joanne Summerscales និង Miles Johnston ដោយមិនចំអកឲ្យ ឬចំអន់ ដល់ជនរងគ្រោះដែលត្រូវបាន មនុស្សភពផ្កាយ ចាប់នោះឡើយ​។​
បើតាមរបាយការណ៍របស់ AMMACH បាន​ឲ្យដឹងថា ជារៀងងរាល់ឆ្នាំ មានមនុស្ស ១៥០០ នាក់ នៅលើពិភពលោក ត្រូវបាន Alien ឬមនុស្សភពផ្កាយចាប់ ។​

នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខនេះ អង្គការ AMMACH នឹង​ធ្វើសិក្ខសាលមួយ នៅ Hastings , East Sussex ក្នុងប្រទេស​អង់គ្លេស ស្តី​អំពីបទពិសោធន៍របស់ជនរងគ្រោះដែលត្រូវបាន Alien ចាប់ ដោយចែក​យ៉ាងទូលំទូលាយ។​ សម្រាប់អ្នកដែលចង់ចូលរួមសិក្ខាសាលានេះ នឹងត្រូវទិញសំបុទ្រ តម្លៃ ៤៥ ផោន ដោយបូករួម​ទាំង អាហារថ្ងៃត្រង់ និង ភេសជ្ជះ ផងដែរ​៕​

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2038
2250
4533168