jaukjeybanner

សំបុត្រផ្ញើ ឱ្យអ្នកដែលមិនមែនរបស់ខ្ញុំ លុះអាវសាន

អស់​ប្រមាណ បី​ខែ​ជាង​ហើយ គិតពី​ថ្ងៃ​ដែល​ខ្ញុំ​បានដឹងថា​អ្នកមាន​មនុស្ស​ថ្មី បេះដូង​ខ្ញុំ​ឈឺផ្សា​ណាស់។ ខ្ញុំ​ទទួល​អារម្មណ៍​ថា​ក្នុង​ខ្លូន​ទទេ​ស្អាត ធី​ង​ធោ​ង និង​ឯកោ ជា​អារ​ម្ម​ណ៏​ដែល​ខ្ញុំ​បាន​ឃ្លាតឆ្ងាយ​ពី​វា យូរថ្ងៃ​មកហើយ។ ទោះបី​មុននេះ​ដែល​ខ្ញុំ​ធ្លាប់​គិតថា ក្នុង​បេះដូង​អ្នក ប្រាកដជា​កុឡាប​ថ្មី តែ​ពេលដែល​កា​ពិត លាតត្រដាង​បេះដូង​ខ្ញុំ​នៅតែឈឺ និង​ពិបាក​ទទួលយក។

ណើ្ហ​យ​ចុះ ទោះជា​យ៉ាងណា មនុស្សម្នាក់ៗ សុទ្ធតែ​មានការ​ជ្រើសរើស​ដោយ ឡែកៗពីគ្នា ទោះបី​ខ្ញុំ​សោកា សោកសង្រេង អស់ពីដួងចិត្ត និង​ក្រោធ​ខឹង​យ៉ាង​ខាំង ចំពោះ​ស្រី​ម្នាក់​នោះ​ដល់​ណា​ក្តី ក៏​ខ្ញុំ​នៅតែ​ប្រាថ្នា​ឱ្យ​អ្នកមាន​សុភមង្គល។ សង្ឃឹមថា​អ្នក​គោរព និង​ថែរក្សា​អនុស្សា​វ​រី​យ៏ រវាង​ពួកយើង ទោះបី​ខ្ញុំ​ជា​យុវតីធម្មតាៗ តែ​ស្រឡាញ់​អ្នក​ដោយ​ឈ្មោះ តាម​ការ​ស្រែកហៅ​របស់​បេះដូង។

អ្វីដែល​ខ្ញុំ​បាន​សុទ្ធតែ​ចេញពី​បេះដូង គ្មាន​សោះកា​រគេង​បន្លំ អញ្ចឹង​ហើយ​បានជា​ពេលនេះ​ទោះបី យើង​បែក​គ្នា​តែ​ខ្ញុំ​មិន​ស្តាយក្រោយ ហើយ​យល់ថា​រវាង​យើង មាន​និស្ស័យ​តែ​មិនមែនជា​គូព្រេង។

បណ្តា​ថ្ងៃ​កន្លងមកនេះ ចំពោះ​ខ្ញុំ គឺ​វែងឆ្ងាយ​គ្មាន​កំនត់ ខ្ញុំ​ជ្រមុជ​ខ្លូន​ចូល កំនរ​ការងារ ប្រយោជន៍​បន្លប់​ក្តី​សោកសៅ ជឿថា​អ្នក​មិនដឹង​ពី​អារម្មណ៍ ខ្លោចផ្សា​មួយ​នេះ​ទេ។ ស្នេហ៍​ឯក​កោ​ភ​គី ត្រូវ​បង្ខំចិត្ត​កប់​ក្នុង ជម្រៅ​បេះដូង ដោយ​មិនដឹង​ត្រូវ​រ៉ាយរ៉ាប់​ជាមួយ​អ្នកណា។ អា​ថ៏​កំបាំង​មួយ​នឹងត្រូវ​កប់​បាត់​ជា​រហូត កម្រង​ស្នេហា​មួយ​ដែល​មានតែ​អ្នក នឹង​ខ្ញុំ​ទើប​ដឹង សេចក្តី​ពើត​ផ្សា​មួយ​ដែល​ខ្ញុំ​រែកពន់​តែ​ម្តង។

ចូរ​អ្នករស់នៅ​ដោយ​សុភមង្គល។ មាន​មនុស្ស​ម្នាក់​រមែង​តាមដាន​ពី​ដំណើរ​ជីវិត​អ្នក បើ​អ្នក​មិនមាន​សុភមង្គល ខ្ញុំ​ក៏​មិន​សប្បាយចិត្ត​ដែរ!  ដើម្បី​ខ្ញុំ​​អ្នក​ត្រូវ​រស់នៅ​ដោយ​ត្រឹមត្រូវ កុំ​ប្រព្រឹត្ត​ដាក់​អ្នកដទៃ ដូចដែល​អ្នក​បាន​ប្រព្រឹត្ត​មកលើ​ខ្ញុំ​ទៀត កម្ម​ពៀរ​វា​លា​ប្រាកដ​ជាមាន! ទោះបី​យើង​លែង​ជា​គូ​ស្នេ​ហ៏ តែ​ខ្ញុំ​នៅតែ​រាប់អាន ឬ​ក​ជា​មិត្ត​ ហើយតែងតែ​នៅ​ខាង​អ្នក ពិសេស​ពេល​អ្នក​មានទុក្ខ​កង្វល់ កុំ​ខ្វល់​ពី​អតីតកាល ចូរ​អ្នក​មករក​ខ្ញុំ​ទៅ!

ថា​រី- កំពង់ឆ្នាំង

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
374
2461
4918374