jaukjeybanner

រូបភាពទាំង​១០សន្លឹក បង្ហាញពី​តំបន់​ដ៏អស្ចារ្យបំផុត នៅលើ​ពិភពលោក

ពិភពលោក ៖ ដោយដកស្រង់ចេញពីសៀវភៅ World’s Great Wonders គេហទំព័រយើងខ្ញុំ នឹងបង្ហាញប្រិយមិត្ត នូវតំបន់ដ៏អស្ចារ្យចំនួន ១០ ល្អបំផុតនៅលើពិភពលោក សម្រាប់អ្នកដែលចង់ ធ្វើដំណើរកម្សាន្ត។

១.តំបន់ទឹកធ្លាក់ Victoria Falls ៖ មានទីតាំងស្ថិតនៅព្រំដែននៃ ប្រទេសសំប៊ី និងប្រទេសស៊ីមបាវ៉េ ដោយប្រជាជន នៅក្នុងតំបន់ ហៅឈ្មោះតំបន់ទឹកធ្លាក់នេះ ថា«Mosi-oa-Tunya» មានន័យថាសម្លេងផ្គរលាន់។ Victoria Falls ធ្លាក់ចុះទៅក្រោមជម្រៅ ១០៨ម៉ែត្រ ផ្តល់នូវទេសភាព ដ៏ប្លែកបែបធម្មជាតិ។

២.តំបន់ជ្រលងភ្នំ Great Rift Valley ៖ មានទីតាំងស្ថិតនៅក្នុងប្រទេសអេត្យូពី។ ភ្នំភ្លើង Dallol មានទីតាំងស្ថិតនៅលើជ្រលងភ្នំ Great Rift Valley ជាជ្រលងភ្នំដ៏ធំជាងគេបំផុត នៅលើពិភពលោក ជាមួយនឹងការលាត សន្ធឹង ៦.០០០គីឡូម៉ែត្រ ពីសមុទ្រក្រហម ឆ្ពោះទៅកាន់បឹង Malawi ។

៣.តំបន់ភ្នំ Giant’s Causeway ៖ មានទីតាំងស្ថិតនៅភាគខាងជើង ប្រទេសអៀកឡង់។ ជាមួយនឹងដុំថ្មពីបុរាណដ៏ស្រស់ស្អាតនេះ បើតាមរឿងព្រេង បានឲ្យដឹងថា ត្រូវបានធ្វើឡើង ដោយយក្សដ៏ធំមួយ។

៤.វិមាន Taj Mahal ៖ មានទីតាំងស្ថិតនៅក្នុងប្រទេសឥណ្ឌា។ ជាវិមានដែលសាងសង់ ឡើងពីថ្មម៉ាប់ ហើយត្រូវបាន គេចាត់ទុកជាវិមាន ដែលស្រស់ស្អាតជាងគេបំផុត នៅលើពិភពលោក។

៥.តំបន់រូបចម្លាក់ Terracotta Army ៖ មានទីតាំងស្ថិតនៅក្នុងប្រទេសចិន។ ស្ថិតនៅទីនោះ មានរូបចម្លាក់ទាហានថ្មជាង ៨ពាន់រូប, រទេះចំនួន ១៣០ និងរូបចម្លាក់សេះ ចំនួន ៦៧០រូប ដែលបង្ហាញពីអាណាចក្រ ដ៏រុងរឿងរបស់ចិន កាលពីសម័យបុរាណ។

៦.មហាកំពែង Great Wall ៖ មានទីតាំងស្ថិតនៅក្នុងប្រទេសចិន។ នាគថ្មមួយនេះ មានប្រវែង ៦.៥០០គីឡូម៉ែត្រ ឆ្លងកាត់ពីលើភ្នំ ហើយវាបានបង្កប់នូវរឿងរ៉ាវ ប្រវត្តិសាស្ត្រ ដ៏អាថ៌កំបាំងជាច្រើន។

៧.តំបន់វាលធម្មជាតិ Ngorongoro Crater ៖ មានទីតាំងស្ថិតនៅតង់សានី។ ជាមួយនឹងជម្រៅ ៦១០ម៉ែត្រ លាតសន្ធឹង ២៦០គីឡូម៉ែត្រការ៉េ វាគឺជាតំបន់ភ្នំភ្លើងដ៏ធំជាងគេបំផុត នៅលើពិភពលោក។

៨.ភ្នំភ្លើង Kilauea ៖ មានទីតាំងស្ថិតនៅរដ្ឋ Hawaii សហរដ្ឋអាម៉េរិក។ ជាភ្នំភ្លើងមួយដែលមានសកម្មភាពបំផុត ដោយមានផ្ទុះអស់រយៈពេលជាង ៣ទសវត្សន៍ កន្លងមកហើយ។

៩.វិមាន Hagia Sophia ៖ មានទីតាំងស្ថិតនៅក្នុងប្រទេសតួកគី។ វិមានមួយនេះ បានបន្សល់ទុកពីសង្គ្រាម និងការរញ្ជួយដីកន្លងមក ជាមួយនឹងការរចនាផ្នែកខាងក្នុង យ៉ាងស្រស់ស្អាតបែបអ៊ីស្លាម។

១០.វិមាន Potala Palace ៖ មានទីតាំងស្ថិតនៅតំបន់ទីបេ ប្រទេសចិន។ វិមានមួយនេះ ជាស្ថាបត្យកម្មដ៏អស្ចារ្យមួយ និងជាលំនៅដ្ឋានរបស់ស្តេចសង្ឃ ព្រះពុទ្ធសាសនា Dalai Lama។ ជាមួយនឹងទីតាំងស្ថិតនៅ កម្ពស់ខ្ពស់ជាងគេបំផុត នៅលើពិភពលោក រហូតដល់ទៅ ៣.៧០០ម៉ែត្រ ពីកម្រិតទឹកសមុទ្រ ដោយវិមានមួយនេះ មានកម្ពស់ ១៣ជាន់ ផ្ទុកទៅដោយបន្ទប់ ជាង ១០០ បន្ទប់៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1094
2217
4574486