jaukjeybanner

ស្ត្រី​ម្នាក់​ល្បួង​ក្មេងប្រុស​ឲ្យ​ធ្លាក់​ក្នុង “អន្លង់​សិច”៖ នាង​បានកូន រីឯ​ក្មេងប្រុស​ឆ្លង​ជំងឺ​កាមរោគ

នារី​ម្នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​បោកប្រាស់​ក្មេងប្រុស​ម្នាក់ ដែលថា​នាង​គឺ​ក៏​ជា​ក្មេង​ជំទង់​ដែរ និង​បានផ្តល់​ក្មេងប្រុស​រូបនោះ ជំងឺ​កាមរោគ ដែល​អាច​រួមភេទ​ជាមួយនឹង​កុមារ​ដទៃទៀត ។

នារី​រូបនេះ​មានឈ្មោះ Anna Areola-Hernandez អាយុ ២៣ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ និង​ប្រឈម​បទចោទប្រកាន់ ដែល​ក្នុងនោះ​រួមមានៈ រួមភេទ​ជាមួយ​អនីតិជន, រំលោភបំពាន​ផ្លូវភេទ​កុមារ, ការ​ប្រាប់​អាយុ​ខុសច្បាប់ និង​បង្ហោះ​រូបភាព​រួមរក្ស​ជាមួយ​អនីតិជន, នេះ​បើតាម AZ Family ឲ្យ​ដឹង ។
ឯកសារ​តុលាការ​បង្ហាញថា នាង Areola-Hernandez បាន​មាន​ទំនាក់ទំនង ៦ ខែ ជាមួយ​ក្មេងប្រុស​អាយុ ១៣ ឆ្នាំ ម្នាក់ គ្រា​ដែល​នាង​បាន​ជួប​ជា​លើកដំបូង នៅ​ផ្សារ​ទំនើប Phoenix ។ នាង​ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រាប់​ក្មេងប្រុស​រូបនោះ​ថា នាង​មាន​អាយុ ១៥ ឆ្នាំ និង​បាន​រួមភេទ​ជាមួយ​ក្មេងប្រុស​នោះ ជាច្រើនលើក ។
នៅក្នុង ខែកុម្ភៈ ម្តាយ​ក្មេងប្រុស​រងគ្រោះ បាន​ទាក់ទង​ទៅ​ប៉ូលីស បន្ទាប់ពី​រកឃើញ​នាង Areola-Hernandez បាន​កុហក​អំពី​អាយុ​របស់​នាង និង​បាន​ចោទប្រកាន់ថា នាង​រូបនេះ បានផ្តល់​ជំងឺ​កាមរោគ​ដល់​កូនប្រុស​របស់គាត់ ។

Areola-Hernandez ក៏ត្រូវ​បាន​ចោទថា​បាន​ប្រាប់​ម្តាយ​របស់​ក្មេងប្រុស​នោះ​ថា នាង​មាន​ផ្ទៃពោះ បើទោះបី​ប៉ូលីស​ពុំទាន់​បញ្ជាក់ថា​តើ​នេះ​ជា​រឿង​ពិត​ក៏ដោយ ។
Areola-Hernandez ក៏ត្រូវ​បាន​ចោទថា​បាន​មាន​ទំនាក់ទំនង​ជាមួយ​ក្មេងប្រុស តាមរយៈ​ការសន្ទនា​គ្នា​នៅលើ Facebook និង​គេហទំព័រ​បណ្តាញ​សង្គម​ដទៃទៀត ស្ថិតក្រោម​ឈ្មោះ "Tiny Hernandez" or "Ana Hernandez", នេះ​បើ​យោងតាម AZ Central ។
ប៉ូលីស​បាន​និយាយថា ស្រី​សង្ស័យ​រូបនេះ បាន​សារភាពថា នាង​មាន “មិត្ត​ប្រុស” យ៉ាងតិច ២០ ក្មេង នៅក្នុង​អន​ឡាញ ខណៈ​បង្ហោះ​រូប​ភាពជា​ក្មេង​ជំទង់​ម្នាក់ និង​ក៏​សារភាព​បានរួម​រក្ស​ជាមួយ​ក្មេងប្រុស ២ នាក់ ផងដែរ ។
ទោះជា​យ៉ាងណា នាង Areola-Hernandez ត្រូវបាន​ចាប់ឃុំខ្លួន ដោយ​គ្មាន​ប្រាក់​ធានា​ក្រៅ​ឃុំ ៕

មើលមុខពិតបោកក្មេងរបស់នាង Areola-Hernandez

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
373
2461
4918373