jaukjeybanner

ក្មេងស្រី​អាយុ១៥ឆ្នាំ​ម្នាក់ ត្រូវ​បុរស១១ នាក់​រំលោភ នៅមុខ​ប្អូនស្រី​របស់ខ្លួន

តៃវ៉ាន់ : ក្មេងស្រី​អាយុ១៥ឆ្នាំ​ម្នាក់ គឺជា​សិស្ស​នៅ​វិទ្យាល័យ​មួយ​ក្នុង ទីក្រុង New Taipei ត្រូវបាន​សារព័ត៌មាន​មួយ រាយការណ៍​ថា នាង​ត្រូវ​ក្រុម​បុរស​ប្រមាណ​ជា ១០នាក់​ចាប់រំលោភ​ក្រោម ក្រសែភ្នែក​របស់​ប្អូន ស្រី​ខ្លួន​ដែល​បាន ត្រឹមតែ​យក កាមេរ៉ា​មកឈរ​ថត សកម្មភាព​ទុក​ដោយ មិនអាច​ជួយ​អ្វី​បងស្រី​បានឡើយ។

ប៉ូលីស​និយាយថា ជនសង្ស័យ ឈ្មោះ Hsu អាយុ២១ឆ្នាំ និង​មិត្តភក្តិ​ឈ្មោះ Chen បាន​រួមដៃគ្នា​ញុះញង់ ជាមួយ មនុស្ស​មួយក្រុម​ទៀត​ចាប់ រំលោភ​ក្មេងស្រី​រងគ្រោះ​បន្ទាប់ពី Hsu ខឹង​នឹង​នាង​ជាខ្លាំង​នៅពេលដែល ក្មេងស្រី​រូបនេះ បាន​ប្រើពាក្យ សម្តី​មិន​សមរម្យ​លើ Chen ដែលជា​មិត្ត​របស់គេ​ហើយ Hsu បាន​យក កាំបិត​គំរាម​នាង​ឲ្យ​ដោះ សំលៀកបំពាក់​ចេញ និង​រត់​ពេញ​សួនច្បារ។

សកម្មភាព​នេះ​មិន​បញ្ចប់​ត្រឹមនឹង​ឡើយ ថ្ងៃមួយ​ក្មេងស្រី​រងគ្រោះ ត្រូវ​ជនសង្ស័យ​និង​មនុស្ស៩នាក់​ទៀត​រំលោភ ផ្លូវភេទ​ដោយ​ពួកគេ ប្រើ​ទឹក​សូ​ដា អំបិល និង​មែកឈើ​មក​វាយប្រហារ​នាង​ព្រមទាំង​យក​បារី មក​ដុត​លើ​ខ្លួនប្រាណ នាង​ថែម​ទៀតផង។

ប្អូនស្រី​របស់​ក្មេងស្រី​រង គ្រោះ​បាន​ត្រឹម​ឈរ​មើល ពី​ចំងាយ​ហើយ​យក កាមេរ៉ា​មក​ថត​រូបភាព រហូតដល់​ប៉ូលីស ឆ្លងកាត់​តំបន់​ដែល​នាង ត្រូវបាន​គេ​រំលោភបំពាន ទើប​អាចជួយ​សង្គ្រោះ​នាង​បាន។ ជនល្មើស​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​តុ លា​ការកាត់ទោស៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
435
2096
4643676