jaukjeybanner

ក្មេងស្រី​ជំទង់​សំរាល​បានកូន​ស្រី​ម្នាក់ បន្ទាប់ពី​រង​ការរំលោភ​ពី​ឪពុក និង​ប្អូនប្រុស​បង្កើត​ខ្លួន

តុលាការ​ហ្ស៊​ក​ដង់​កាលពី​ថ្ងៃ​ពុធ កន្លងទៅថ្មីៗនេះ បានធ្វើការ​ចោទប្រកាន់​បុរស​ជា​ឪពុក​អាយុ ៤០ ឆ្នាំ និង ប្អូនប្រុស​អាយុ ១៦ ឆ្នាំ របស់​ក្មេងស្រី​ជំទង់​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ ក្រោយពី​នាង​សំរាល​បានកូន​ស្រី​ម្នាក់ ។

ក្មេងស្រី​រងគ្រោះ អាយុ ១៧ ឆ្នាំ រួប​នោះ បាន​សំរាលកូន​កាលពី​ខែ​មុននេះ នៅឯ​មន្ទីរពេទ្យ១ ក្នុង​ទីក្រុង Amman ប្រទេស​ហ្ស៊​ក​ដង់ ។

មន្ត្រី​ម្នាក់​បាន​ប្រាប់ថាៈ “នាង​បាន​និយាយថា ឪពុក និង​ប្អូនប្រុស​របស់​នាង បាន​រំលោភ​នាង​ជាច្រើន​ដង” ។

យ៉ាងណាមិញ ជនសង្ស័យ​ឪពុក​កូន​ទាំងពីរ​នេះ ក៏បាន​សារភាព​ទទួលស្គាល់​បទ​ល្មើស​របស់​ពួកវា​ផងដែរ ។ ប៉ុន្តែ តាមរយៈ​ការធ្វើ​តេស្ត DNA បាន​បង្ហាញថា ទារក​ស្រី​នោះ គឺជា​កូនស្រី​របស់​ប្អូនប្រុស​នារី​រងគ្រោះ ។

ទោះជា​យ៉ាងណា ជនសង្ស័យ​ទាំងពីរ​នឹង​ប្រឈម​ទោស​ជាប់គុក ២០ ឆ្នាំ ប្រសិន​តុលាការ​ផ្តន្ទាទោស​នោះ ។

យោងតាម​ស្ថិតិ​ផ្លូវការ​កាលពី​ឆ្នាំមុន បាន​បង្ហាញថា ១/៣ នៃ​កូនសិស្ស​ហ្ស៊​ក​ដង់ ៣ លាន បាន​រង​ការរំលោភបំពាន​ផ្លូវភេទ និង​ប្រហែល ៨០% បាន​ជួបប្រទះ​នឹង​ទម្រង់​មួយចំនួន នៃ​ការប្រើ​អំពើហិង្សា​រាងកាយ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
447
2096
4643688