jaukjeybanner

សម្រស់​ទឹកជ្រោះ​បួន​ជាន់​នៅ​ភាគ​ខាងលិច​អូស្ត្រាលី

ក្រុង​ស៊ីដនី : មី​ត​ឆែ​ល ហ្វ​ល (Mitchell Falls) គឺជា​ឈ្មោះ​តំបន់​ទឹកជ្រោះ​បួន​ជាន់​មួយកន្លែង​មាន​ទីតាំង​ស្ថិត​នៅឯ ទី​ដាច់ស្រយាល​ភាគ​ខាងជើង​នៃ​តំបន់​គីម​បឺ​លី​រី​ជិន និង​នៅ​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី។

តំបន់​ទឹកជ្រោះ​ច្រើន​ជាន់​នេះ មាន​ចម្ងាយ២១៤០គីឡូម៉ែត្រ​ភាគ​ឦសាន ក្រុង​ផឺត​ហ៍ ប្រទេស​អូស្ត្រាលី។

មី​ត​ឆែ​ល ហ្វ​ល ជា​ទឹកជ្រោះ​ស្ថិតនៅក្នុង​ដែនដី​ឧទ្យាន​ជាតិ​ជាប់​ទន្លេ​អូស្ត្រាលី ឈ្មោះថា មី​ត​ឆែ​ល រី​វើ​ណេ​ហ្សិ​នណាល់​ផាក (Mitchell River National Park) និង​ជាទី​ដែលមាន​ការទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ដ៏​សំខាន់​ជាង គេ​ផងដែរ។

ទឹកជ្រោះ​បួន​ជាន់​មី​ត​ឆែ​ល​នេះ​គេ​អាចធ្វើ​ដំណើរ បាន​ដោយ​ថ្មើរជើង ឬ​ឧទ្ធម្ភាគចក្រ​ប៉ុណ្ណោះ​នា​រដូវប្រាំង​តាមផ្លូវ​មួយ​ឈ្មោះ​ហ្គី​ប​រី​វើ រូត​ខណៈ​គេ​បើក​វា​ចាប់ពី​ខែឧសភា​ដល់​ខែវិច្ឆិកា​រៀងរាល់ឆ្នាំ។

ចំណែក នៅ​រដូវវស្សា​វិញ​គេ​ចាប់ផ្តើម​បើក​នៅ​ខែធ្នូ​រហូតដល់​ខែឧសភា​នា អំឡុង​ពេលនេះ​តំបន់​ខ្ពង់រាប​មី​ត​ឆែ​ល​ទទួលបាន​របប​ទឹកភ្លៀង​ធ្លាក់ ប្រចាំ​ឆ្នាំមាន​កម្ពស់​ជា​មធ្យម​ចំនួន១៦០០មិល្លីម៉ែត្រ។

ចំពោះ ទិដ្ឋភាព​ទឹកជ្រោះ​បួន​ជាន់​មី​ត​ឆែ​ល​នេះ​មិន​ខុសពី​ទីកន្លែង​ទឹកជ្រោះ ដទៃ​នៃ​តំបន់​ត្រូពិច​ដែល​ស្ថិត​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​ឡើយ​ដោយ ភាគច្រើន​វា​មាន​ចរន្តទឹក​ហូរ​ខ្លាំង​នៅ​រដូវវស្សា​ខណៈពេល​មាន​ទឹកភ្លៀង ធ្លាក់​ច្រើន​នោះ។ តែ​លុះដល់​ខែប្រាំង​ចរន្តទឹក​ហូរ ឬ​បរិមាណ​ទឹក​នៅទីនេះ​មាន​តិចតួច​ប៉ុណ្ណោះ។

ទឹកជ្រោះ​បួន​ជាន់ មី​ត​ឆែ​ល​នេះ​យើង​ត្រូវ​ធ្វើដំណើរ​ថ្មើរជើង​ដោយ​ការដើរ​ឆ្លងកាត់​តំបន់ ព្រៃ​រយៈពេល​ពីរ​ម៉ោង​ទើប​អាច​ទៅដល់​ទីនោះ។

គេ​ក៏​អាច​ជិះ​ឧទ្ធម្ភាគចក្រ​ទៅកាន់​តំបន់​ទឹកជ្រោះ​នោះបាន​ដែរ​ខណៈ​គេ អាច​គយគន់​ទស្សនា​ទេសភាព​នានា​នៅ​តំបន់​ខ្ពង់រាប​មី​ត​ឆែ​ល​ពីលើ​អាកា​សបាន គ្រប់ទិសទី​រហូតដល់ តំបន់​ទឹកជ្រោះ៕

ទឹក​ធ្លាក់​បួន​ជាន់​ដ៏​ស្រស់ស្អាត​នៅឧទ្យានជាតិ​​មីតឆែល អូស្ត្រាលី។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1091
2217
4574483