jaukjeybanner

ស្រឡាញ់​ត្បិត​បាន​បង​ចាត់ទុកជា​មនុស្ស​ទី2 បន្ទាប់ពី​ប្រពន្ធរ​បស់បង

តើ​ស្នេហា​ចំពោះ​បុរស​មាន​ប្រពន្ធ​គឺ​ប្រព្រឹត្ត​កំហុស​និង​អាច​អត់ឱ្យ​ន​បាន​ឬ?

ហេតុ​អី​គ្រប់គ្នា​សុទ្ធតែ​ថ្កោលទោស​ខ្ញុំ​អញ្ចឹង!គ្រប់គ្នា​ដឹង​ហើយ​ស្នេហា​គឺ​គ្មាន​មូលហេតុ​ទេ។ ពិតណាស់​ខ្ញុំ​ខុសពីព្រោះក្រោយពេល​បានដឹងថា​គេ​មាន​ប្រពន្ធ​ហើយ​តែ​នៅ​បន្ត​ស្រឡាញ់ ពិតណាស់​ខ្ញុំ​មិន​ចង់ តែ​កាត់ចិត្ត​មិនបាន!ដូច​ពាក្យ​គេ​ថា​ខ្វះ​អី​ឃ្លាន​អាហ្នឹង។

នាង​ខ្ញុំ​លើក​រឿងនេះ​មក​និយាយ​មិនមែន​ចង់ឱ្យ​គ្រប់គ្នា​ដឹង​ពី​ហេតុផល​និង​ចៀសវាង​ករណី​ដូច​ខ្ញុំ។ គ្រា​មុន​ខ្ញុំ​មាន​ស្នេហាដំបូង​និង​បុរស​ម្នា​ក់បង​ខ្ញុំ 2 ឆ្នាំ ដោយ​ពួកយើង​រក្សា​ស្នេហា​រវាង​គ្នា​និង​គ្នា​ប្រហែល​ជាង​ពីរ​ឆ្នាំ កាលនោះ​ខ្ញុំ​ជា​និស្សិត​នៅឡើយ។ ស្នេហា​ដំបូង​រមែង​ស្រស់បំព្រង​គ្រប់គ្នា​និយាយ​យ៉ាងហ្នឹង មែន​ទេ? ប៉ុន្តែ​ក៏មាន​ខ្លះ​និយាយថា​ស្នេហា​ដំបូង​ជា​កូក​ម្ម ពិតមែន! មាន​វេលា​ថ្ងៃមួយ​គេ​ប្រាប់​ខ្ញុំ​ថា​គាត់​ចាកចេញ​ហើយ គាត់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏។ អ្នកអាន​មិនដឹង​ពី​ជម្រៅ​ចិត្ត​ខ្ញុំ​នៅ​គ្រា​នោះទេ ពោលគឺ​ឈឺចាប់​ហួសនិស្ស័យ ខួរក្បាល​ខ្ញុំ​ទទេ​ស្អាត​ហាក់ដូច​មនុស្ស​គ្មាន​វិញាណ​ថ្ងៃ​ហែ​គា​ត់ទៅ​បញ្ចុះ​ខ្ញុំ​បាន​យំ​រហូត​សន្លប់​ហើយ​ទឹកចិត្ត​ស្នេ​ហ៏​របស់ខ្ញុំ​បាន​កប់​ទៅជា​មួយ​គាត់។ បណ្តា​វេលាក្រោយមកទៀត​ជីវិត​ខ្ញុំ​បីដូច​ជា​ទណ្ឌកម្ម​ប្រយោល​មួយ​អនុស្សាវរីយ៍​ទាំងឡាយ​បានមក​រួតរឹត​ខ្ញុំ​ឱ្យ​សោកសង្រេង​មិន​ស្រាកស្រាន្ត។

យប់​ថ្ងៃ​លឿន​ដូច​ផ្លេក​បន្ទរ​ខ្ញុំ​បាន​រៀន​ចប់​ហើយ​មានការ​ងារ​ធ្វើ ដោយ​ស្នាក់នៅ​ជាមួយ​ពូ​ខ្ញុំ​នៅ​ភ្នំពេញ។ មិនដឹង​ថ្ងៃខែ​ណា​ដោយសារ​ការងារ​ខ្ញុំ​បាន​ជួប​គេ​នោះ។ ខ្ញុំ​មិនមាន​ចំណាប់​អារ​ម្ម​ណ៏​អ្វី​លើសពី​ធម្មតា​ចំពោះ​គេ​នោះទេ ពោលគឺ​ខ្ញុំ​ចង់​បំពេញ​ឱ្យ​ល្អ​ការងារ​ដែល​ខ្ញុំ​ត្រូវ​ធ្វើឱ្យ​ក្រុមហ៊ុន​ប៉ុណ្ណោះ។

អំណើះ​តម​កទៀត​ខ្ញុំ​និង​គេ​ចេះតែ​ឧស្សា​ហ៏​ជួបគ្នា​ហើយ​គាត់​ចាប់ផ្តើម​យកចិត្តទុកដាក់​ចំពោះ​ខ្ញុំ​លើសពី​ធម្មតា​ធ្វើឱ្យ​ចិត្ត​ខ្ញុំ​ផ្តើម​ញ័រ​រញ្ជួយ។ មិនដឹង​ហេតុ​អី​មិនមែន​មានតែ​គាត់​តែ​ដឹង​ឯណា​ដែល​ឡែបខាយ ឬ​ទាក់ទង​នាង​ខ្ញុំ​ហើយ​ពួកគេ​ជា​អ្នក​នៅ​លីវ​ឬ​ក​ម្លោះ​ថែ​ន​ទៀត​ត្បិត​ខ្ញុំ​ជា​ជំនួយការ​ថៅកែ​ភោជនីយដ្ឋាន​ធំ​មួយ តែ​ខ្ញុំ​គ្មាន​អារ​ម្ម​ណ៏​សោះ លើកលែងតែ​គាត់។ អ្វីដែល​ប្លែក​គឺ​គាត់​ប្រាប់​ខ្ញុំ​ត្រង់​ថា​គាត់​មាន​ភរិយា​និងកូនៗបួន​ប្រាំ​នាក់ ពោលគឺ​គាត់​និយាយត្រង់ៗប្រាប់​ខ្ញុំ​ធ្វើឱ្យ​ខ្ញុំ​និង​គាត់​ហាក់​ស្គាល់​ជា​ជិតដិត​ពី​ថ្មើ​ណា​មិនដឹង ពីព្រោះ​គាត់​ជា​ដេប៉ូ​ផ្គត់ផ្គង់​ភេសជ្ជៈ​ឱ្យ​ហាង​របស់ខ្ញុំ។ លុះ​ក្រោយមកទៀត​មិនដឹង​ដោយ​របៀប​ណា អណ្តាតភ្លើង​ស្នេ​ហ៏​ក្នុង​ទ្រូង​ខ្ញុំ​ត្រូវបាន​ចាក់​ដុត​បំពក់​ឱ្យ​ភ្លឺ​សាជាថ្មី។ ពួកយើង​ជួបគ្នា​កាន់តែ​ញឹក ស្វែងយល់​ពីគ្នា​កាន់តែច្រើន​ហើយ​ខ្ញុំ​ហា​ក់បំ​ភ្លេ​ទ​ថា​គាត់​មានគ្រួសារ រួច​ស្រឡាញ់​គាត់​ដោយ​មិន​ខ្វល់​ពីអ្វី​ឡាំង​អស់។

គាត់​ជា​បុរស​អស្ចារ្យ​ម្នាក់ គាត់​យល់​ច្រើន​ចំណុច​ពី​ខ្ញុំ​ហើយ​ខ្ញុំ​ឱ្យ​តម្លៃ​គាត់​ត្រង់​គាត់​ចេះ​យកចិត្តទុកដាក់​លើ​គ្រួសារ ទោះបី​ស្រលាញ់​ខ្ញុំ​ដែល​ក្មេង​វ័យ​ជាង​ប្រពន្ធ​គាត់ តែ​គាត់​មិនដែល​ហើបមាត់​វា​ទោះបី​ចង់​ប្រពន្ធ​និង​កូន​នោះទេ ពិសេស​មិនដែល​សន្យា​ហួសកំនត់​និង​ខ្ញុំ​ដែរ​គាត់​តែង​ធ្វើ​អ្វីដែល​ធ្វើបាន​ប៉ុណ្ណោះ។ ចេញ​ពីនេះ​ខ្ញុំ​កាន់តែ​ស្រលាញ់​និង​ជឿ​គាត់ ពីព្រោះ​ឥ​គាត់​បោះបង់​គ្រួសារ​មក​យក​ខ្ញុំ​បាន​គង់ ថ្ងៃ​ណាមួយ​គាត់​បោះបង់​ខ្ញុំ​ទៅយក​អ្នក​ដទៃទៀត​បានដែរ។ គាត់​មិនដែល​និយាយ​អាក្រក់​ពី​ប្រពន្ធ​និង​កូន​ចំពោះមុខ​ខ្ញុំ​ឬ​មិត្តភក្តិ​ណា​នោះទេ ចូរ​អ្នកអាន​គិត​មើលទៅ!បើ​បុរស​ម្នាក់​ជា​មនុស្ស​ចិត្តល្អ មិនមែន​គាត់​មិន​និយាយ​អាក្រក់​ពី​ប្រពន្ធ​ដាក់​មុខ​ស្រី​ស្នេ​ហ៏​នោះទេ។ គាត់​ចេះ​លៃលក​ឱ្យ​សមស្រប​រវាង​ប្រពន្ធ​គាត់​និង​ខ្ញុំ​ហើយ​ប្រពន្ធ​គាត់​តែង​ទី 1 ជានិច្ច ហើយ​លេខ 2 គឺ​ខ្ញុំ។ តែ​ខ្ញុំ​បែ​ជាស​ប្បាយ​ពីព្រោះ​ខ្ញុំ​រើស​បាន​បុរស​ពិត​និង​ត្រង់​ទោះបី​ខ្ញុំ​គ្មាន​ឋានៈ​តួនាទី​ផ្លូវការ​ក៏ដោយ។

ពិតណាស់​ខ្ញុំ​មិន​ចង​បែក​ពី​គាត់​ទេ ទោះបី​ខ្ញុំ​ជឿថា​ប្រពន្ធ​និង​កូន​គាត់​មិន​អភ័យទោស​ឱ្យ​ខ្ញុំ​នោះទេ ហើយ​ដឹង​ថាបើ​ខ្ញុំ​ដកខ្លួន​គ្រួសារ​គាត់​កាន់តែ​សុខដុមរមនា​តែ​ខ្ញុំ​ធ្វើ​មិនបាន!ខ្ញុំ​សុខចិត្ត​ធ្វើជា​អ្នក​ទី 3 ដើម្បី​បន្ត​រស់ ពីព្រោះ​បើ​មិនបាន​ជួប​គាត់​ប្រហែលជា​ខ្ញុំ​ក្លាយជា​អ្នក​ឆ្កួត​លីលា​ដោយ​បែក​ព្រាត់​គូ​ស្នេ​ហ៏​ទី 1 ទៅហើយ។ សូម​មិត្តភក្តិ​ទាំងអស់​ដឹង​រឿងនេះ​និង​មិត្ត​អ្នកអាន www.magazinecambodia.com  ខន្តី ហើយ​ជូនពរ​ឱ្យ​បងប្អូនស្រីៗទាំងអស់​មិន​ជួប អប្ប​ទ្ឌ​វ​ហេតុ​ដូច​ខ្ញុំ៕

រដ្ឋា-ព្រៃវែង

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
441
2096
4643682