jaukjeybanner

ឈុត​សម្លៀកបំពាក់​សម្រាប់​ហេមន្ត​រតូវ(១រោច​កត្តិក-១៥កើត​ផល្គុន)

Blazerនិង​ខោខ្លី​ដេរ​ដោយ​ក្រណាត់​ទន់ល្មើយ​និង​ផ្កា​ភ្ញីប្លែកៗនាំមក​នូវ​ភាពស្រស់​ក្មេង​និង​ទាក់ទាញ។

គឺ​មួយ​ក្នុងចំណោម​ទំនោរ Fashion  ដ៏​លេចធ្លោ​ក្នុងឆ្នាំនេះ​ឈុត​សម្លៀកបំពាក់​ខ្លី​មាន Blazerនិង​ខោខ្លី​ត្រូវគេ​និយម​ដោយ​វា​នាំមក​នូវ​លក្ខណៈ​ស្រគក់​ស្រគំ ស្រស់ស្រាយ​និង​ក្មេង​ជាង​វ័យ​មាន​ផាសុកភាព ត្រូវ​ចំពោះ​អាកាសធាតុ​ក្តៅ​ឬ​ត្រជាក់តិច។

ទំនោរ​ដ៏​ពេញនិយម​នេះ​រមែង​ត្រូវបាន​ប្រើ​ជាមួយ​ក្រណាត់​ផ្កា​ឆើតឆាយ​ទាក់ភ្នែក ធ្វើឱ្យ​អ្នក​ស្លៀក​ត្រូវបាន​គេ​ចាប់​អារ​ម្ម​ណ៏​មួយ​រំពេច​ពេល​ចុះ​ដើរ​តាមផ្លូវ។ បើ​ស្លៀក​ឈុត​នេះ​ត្រូវ​ប្រើ​អាវ​សឺ​មី​ឬ​អាវយឺត​ពណ៌​លាត​ដើម្បីឱ្យ​ចុះសម្រុង​និង​គ្នា​ពីព្រោះ​ឈុត​suit ឆើតឆាយ​ពេក​នាំឱ្យ​អ្នក​លែង​គួរឱ្យ​ចាប់​អារ​ម្ម​ណ៏​ទៅវិញ។

ឈុត​suit ឆើតឆាយ​រមែង​ចុះសម្រុង​និង​អាវ​សឺ​មី ស ស្រគត់ស្រគំ​និង​ស្បែកជើងកែងចោត​បែប​បុរាណ ជួយ​ឱ្យ​នាង​កញ្ញា​ដែល​ស្លៀកពាក់​វា​ក្លាយជា អតិ​ជន​មួយរូប​មិន​ខាន។

ការប្រើ​គ្រឿង​តុបតែង​ពណ៌​ខ្មៅ​ត្រូវ​គ្នា​និង​គ្រប់​សាច់​ក្រណាត់ ផ្កា​អ្វី​ក៏បាន។

ពេល​ស្លៀកពាក់​SUIT ពណ៌​ស្រាល​ត្រូវ​ប្រើ​អាវ​សឺ​មី​ពណ៌​ស​ទើប​ស៊ីគ្នា។

ខណៈ​អ្នក​មិន​និយម​ពណ៌​ឆើតឆាយ ចូរ​ប្រើ​ពណ៌​Pastel ដើម្បី​កើន​ភាពជា​នារី​គួរឱ្យ​ទាក់ទាញ។

 

អាវ​Blazer អាច​ប្រើ​ពណ៌​ផ្សេង​ដើម្បី​បង្កើន​ភាពស្រស់​ក្មេង។

សាច់​ក្រណាត់​ឆ្នូតទទឹងៗក៏​ជា​របស់​ពេញនិយម​ដែរ​ឆ្នាំនេះ។

ពណ៌​លឿង បែបនេះ​មើលទៅ​ក្មេង​តែ​នឹងធឹង។

 

ពិតណាស់​កុំ​ចោល ស- ខ្មៅ ពេញនិយម​គ្រប់​សម័យ​កាល។

 

ការប្រើ​ក្រណាត់ក្រាស់ៗពណ៌​គគីរ​លើក​កំពស់​បុគ្គលភាព​ខ្លាំងក្លា៕

ប្រភព LB,PTR

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2126
1621
4531006