jaukjeybanner

នៅ​ឆ្ងាយ​ពី​ប្តី ខ្ញុំ​រក​ការសប្បាយ​ជាមួយនិង​មិត្ត​រួមការ​ងារ

នាង​ខ្ញុំ​ឧស្សា​ហ៏​ប្តូរ​កន្លែងធ្វើការ មិនមែន​ការងារ​តម្រូវ​ឱ្យតែ​មក​ពី​ចំណង​ស្នេ​ហ៏​លួចលាក់​និង​មិត្ត​រួមការ​ងារ...។

មិត្ត​អ្នកអាន​អាច​ចាត់ទុក​នាង​ខ្ញុំ​ជា​ស្ត្រី​ចិត្តរាយមាយ តែ​នាង​ខ្ញុំ​មាន​ហេតុផល​របស់​ខ្លួនឯង។ នាង​ខ្ញុំ​ឆ្លាត​វៃ រូបរាង​ស្រស់បស់​ហើយ​នេះ​គឺ​ការសន្និដ្ឋាន​របស់​មិត្តភក្តិ​ចំពោះ​ខ្ញុំ។ ប្តី​ខ្ញុំ​ជា​បុគ្គលិក​លើ​យន្តហោះ​ខ្ពួ​ស់​ស្រឡះ ស្រស់​សង្ហា​ថែមទាំង​ខិល​រឿងស្រី​ញី​ផងដែរ។ គាត់​រមែង​មមាញឹក​និង​ការងារ មិនសូវ​នៅផ្ទះ​ជាមួយ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ដឹង​ជុំវិញ​គាត់​មិន​ខ្វះ​ស្រី​ស្អាត​ជាង​ខ្ញុំ និង​អាច​ឡើង​គ្រែ​ជាមួយ​គាត់​គ្រប់ពេល។

នាង​ខ្ញុំ​ឯកោ ហើយ​ភាព​ឯកោ​នោះ​គេច​មិន​ផុតពី​ក្រសែភ្នែក​អ្នក​នៅ​កន្លែង​ការងារ។ បុរស​អស់នោះ​មាន​ហេតុផល​រាប់ពាន់​ដើម្បី​ចែចង់​ខ្ញុំ​ថែមទាំង​បបួល​ខ្ញុំ​ឡើង​គ្រែ​ដោយ​គោរព​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បណ្តោយ​តាម​ហ្នឹង​ដើម្បី​បំភ្លេច​ពី​ទ្រនំ​សុភមង្គល​ដែលមាន​ក៏ដូចជា​អត់។

តែ​ចុងក្រោយ​ពួកគេ​ក៏​ចាក​ចេញពី​ខ្ញុំ ពីព្រោះ​ខ្ញុំ​គ្រាន់​ជា​ចំណី​កំដរ​មាត់ មិនមែនជា​បាយ​ផ្ទះ​របស់គេ​ឯណា!។ តែ​ខ្ញុំ​ទៅជា​ញៀន ក្តី​ស្នេ​ហ៏​បែប​ហ្នឹង ដោយសារ​ប្តី​ខ្ញុំ​ដើរ ដរាប​ទុកឱ្យ​ខ្ញុំ​ឯកោ​លើ​គ្រែ​ដ៏​ត្រជាក់។ ម្តងម្កាល​ពេល​គាត់​នៅផ្ទះ​ពីរ​បី​ថ្ងៃ គាត់​ធ្វើ​គ្រប់យ៉ាង​គ្រាន់​បំពេញ​កិច្ច​ហើយគ​ម្រាម​ថាបើ​ខ្ញុំ​ក្បត់​គាត់ នោះ​គាត់​និង​ធ្វើ​ទារុណកម្ម​ខ្ញុំ​ធ្ងន់ធ្ងរ​មិន​ខាន​ខណៈដែល​គាត់​សៅ​ក្រី​​ បីដូច​ជា​ បែប​រស់នៅ​ដ៏​សាមញ្ញ​របស់គាត់​ទៅហើយ។ ខ្ញុំ​ស្ងប់​បុក​ពារ​របស់គាត់ ឆ្អើម​អាកប្បកិរិយា​មើលថោក​អ្នក​ដ៏​ទៃ​របស់​នាយ។ ខ្ញុំ​ផិតក្បត់​គាត់​ហើយ​គិតថា​ខ្ញុំ​បាន​សងសឹក​វិញ។ តែ​កាន់តែ​ផិតក្បត់ នាង​ខ្ញុំ​កាន់តែ​ឯកោ​ខ្ញុំ​ប្តូរ​ការងារ​ពេល​ចែកផ្លូវ​ពី​ស្នេ​ហ៏​ឆក់កណ្តៀត​មួយ ហើយ​ទៅ​កន្លែង​ផ្សេង​រក​ស្នេ​ហ៏​ឆក់កណ្តៀត​មួយទៀត។

ដើរ​យប់​ចៀស​អី​មិន​ជួប​ខ្មោច!ប្តី​ខ្ញុំ​បានដឹង នាយ​វាយដំ​ខ្ញុំ​ធ្ងន់ធ្ងរ។ ខ្ញុំ​និង​គេ​ចែកផ្លូវ...ឥឡូវនេះ​ខ្ញុំ​រស់នៅ​តែឯង​ខ្ញុំ​មាន​សេរីភាព​និង​មាន​ស្នេហា​ថ្មី​តាមចិត្ត​ចង់។ ខ្ញុំ​បន្តជីវិត​ស្នេហា​ឆក់កណ្តៀត បីដូច​មមាច​មិន​ខ្លាច​ភ្លើង ដោយ​បញ្ឆោត​បោកប្រាស់​ពីបុរស...”ប្រពន្ធ​បង​មិន​យល់​និង​ចែករម្លែក​និង​បង។ អូន​ទើប​ពិតជា​ចំណែក​នៃ​ជីវិត​បង...” តែ​បេះដូង​ខ្ញុំ​ត្រជាក់ស្រេង​ បីដូច​ មនុស្ស​ស្លាប់។

ខ្ញុំ​បាន​យល់​ពី​ចំណង​ស្នេ​ហ៏​អស់ទាំងនោះ។ អ្វី​ក៏មាន​តម្លៃពិត​របស់​វា ! ធ្វើ​ម្តេច​និង​មាន​សុភមង្គល​ដោយ​ការ​លួចលាក់​បាន។ តែ​ការពិត​នាង​ខ្ញុំ​មិនទាន់មាន​បង្អែក​ដ៏​គួរឱ្យ​ទុកចិត្ត​មួយ ! សូម​ចែករម្លែក​បទពិសោធ​ន៏​ជីវិត​ដោយ​ស្ថាបនា មេត្តា​កុំ​ត្មិះ​ដៀល​ខ្ញុំ​អី !៕

ថា​វី-បន្ទាយមានជ័យ

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
364
2461
4918364