jaukjeybanner

ខោស្លីបរំញ័របញ្ជាពីទូរស័ព្ទដៃសម្រាប់គូស្នេហ៍នៅឆ្ងាយ

ក្រុង​ឡូ​ស​អេ​ន​ជឺ​លេសៈ តាំងពី​យូរយារ​ណាស់​មកហើយ​ដែល​គូស្នេហ៍​នានា បាន​ប្រើ​ទូរស័ព្ទ​តេ​ហៅ ឬ​ផ្ញើ​សារ​ឬ​រូបថត​សម្រាប់​ទំនាក់ទំនង​គ្នា​ដើម្បី​បង្កើន​ភាព ស្និទ្ធស្នាល។ តែ​ឥឡូវនេះ​គេ​បាន​បង្កើត​បន្ទះ​ពិសេស​ស៊ក​ក្នុង​ខោ​ទ្រនាប់​ភ្ជាប់ ប្រព័ន្ធ​ប្លូ​ធូ​ត​សម្រាប់​បញ្ជា​ដោយ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ឲ្យ​បញ្ចេញ ចលនា​រំ​ញ័រ។

ផលិតផល​ខោ​ក្នុង​របស់​គូស្នេហ៍​ដែលមាន​ភ្ជាប់​ប្រព័ន្ធ បញ្ជា​រំ​ញ័រ​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នេះ​ត្រូវបាន​គេ​ដាក់​តាំងនៅ អគារ​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស កាលពី​ប៉ុន្មាន​ថ្ងៃនេះ។

ខោ​ទ្រនាប់​នោះគេ​បាន​ប្រើ​ប្រព័ន្ធ​ប្លូ​ធូ​ត សម្រាប់​បញ្ជា​ចលនា​រំ​ញ័រ​នៅ​តំបន់​ពិសេស​នោះ។ ម្យ៉ាង​ខណៈពេល​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាក់ទង​រវាង​ដៃគូ​ស្នេហា ប្រព័ន្ធ​ប្លូ​ធូ​ត​នឹង​បញ្ជា​ធ្វើ​ឲ្យ​មាន​រំ​ញ័រ​ជាច្រើន​សណ្ឋានខុសៗគ្នា ដើម្បី​បង្កើន​អារម្មណ៍​ស្និទ្ធស្នាល និង​ដុត​រោល​អារម្មណ៍​គូស្នេហ៍។

លោក ស៊ូ​គី ដុន​ហេម ជា​ស្ថាបនិក​ក្រុមហ៊ុន OhMiBod បាន​អះអាងថា ចលនា​រំ​ញ័រ​នៅ​ខោ​ទ្រនាប់​នេះ​មាន​ភាព​សម្ងាត់ ដែល​អ្នកដទៃ​មិនអាច​កត់សម្គាល់​ដឹង​ឡើយ៕

គូស្នេហ៍​​​នៅឆ្ងាយពីគ្នា​ ​​អាចដាស់អារម្មណ៍គ្នា​តាមរយៈ​ខោ​ទ្រនាប់ភ្ជាប់​ប្រព័ន្ធ​ប្លូធូត។

 

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2131
1621
4531011