jaukjeybanner

Word 2010

ការចាប់ផ្ដើម​ស្គាល់ Word 2010

Word 2010 មាន​ភាព​ប្លែក​គ្នា​បន្ដិច និង Word ស៊េរី​មុន អញ្ចឹង​ទោះបី​អ្នក​ធ្លាប់ប្រើ​Word រួចមកហើយ​ក្ដី អ្នក​គួរ​ឆ្លៀត​ពេលខ្លះ ដើម្បី​ស្គា​ល់ពី​ភាពដូចគ្នា​និង​ខុសគ្នា​នេះ។ Toolbar  គឺ​ស្រដៀង​គ្នា​នឹង Word 2007 ហើយ​រួមបញ្ចូល​ទាំង Ribbon និង Quick Access Toolbar ផងដែរ។ អ្វីដែល​ខុសពី Word 2007 គឺ​បញ្ជា Open និង Print ត្រូវ​បានដាក់​ក្នុង Back stage view ​ដែល​ជំនួស​ឲ្យ​ប៊ូ​តុង Microsoft Office។

The Ribbon

Tabbed Ribbon System ថ្មី​ត្រូវបាន​ឧទ្ទេសនាម​ក្នុង Word 2007 ដើម្បី​ជំនួស​ឲ្យ Menus ដែល​ធ្លាប់មាន​ពីមុនមក។ Ribbon ជា​អ្នក​ផ្ទុក​គ្រប់ commands ដែល​យើង​ត្រូវ​បញ្ជា​ក្នុង​ការងារ​ទូទៅ។ វា​ផ្ទុក​នូវ Tabs ជាច្រើន​ហើយ​ក្នុង Tab នីមួយៗមាន commands ជាច្រើន​ក្រុម​ទៀត ហើយ​យើង​អាច​បន្ថែម​នូវ Tabs ដែល​ផ្ទុក​នូវ commands ផ្ទាល់​របស់​យើង​ផងដែរ។ ក្រុមខ្លះ​មាន​សញ្ញា​ព្រួញ នៅ​ជ្រុង​ខាងក្រោម​ប៉ែក​ខាងស្ដាំ​ដែល​យើង​អាច Click លើ​វា​ដើម្បី commands មើល​ជាច្រើន។

*កម្មវិធី​ខ្លះ​ដូច Adobe Acrobat Reader ប្រហែល​ត្រូវ Install additional Tabs បន្ថែម​ទៅក្នុង Ribbon ហើយ Tabs អស់នេះ​ត្រូវគេ​ហៅថា Add-Ins។

ការពង្រីក​ និង ​បង្រួម Ribbon

Ribbon ត្រូវបាន Desinged ​ឡើង​ឲ្យ​ស្រប​និង​ការងារ​ជាក់ស្ដែង​របស់​យើង និង ឲ្យ​ស្រួល​ប្រើ តែ​យើង​អាច (បង្រួម)បើ​សិនវា​ធំ​ពេក។

1- Click សញ្ញា​ព្រួញ​នៅ​ជ្រុង​ខាងលើ​ប៉ែក​ខាងស្ដាំ​របស់ Ribbon ដើម្បី​បង្រួម​វា។


ការ​បង្រួម Ribbon

2- ដើម្បី​ពង្រីក Ribbon មកវិញ ត្រូវ Click ព្រួញ​ម្ដងទៀត។

*ពេល Ribbon ត្រូវ​យើង​បង្រួម យើង​អាចធ្វើ​ឲ្យ​វា​លេចឡើង​ដោយ Click លើ Tab ។ តែបើ​យើង​មិន​ប្រើ​វា Ribbon នឹង​បាត់​ទៅវិញ។

ការកែតម្រូវ​តាមចិត្ត​យើង

យើង​អាច​កែតម្រូវ Ribbon ដោយ​បង្កើត Tabs ផ្ទាល់ខ្លួន និង​ដាក់ Commands គ្រប់យ៉ាង​តាមចិត្ត។ Commands តែងតែ​ត្រូវដាក់​ក្នុង Group ហើយ​យើង​អាចបង្កើត​បាន Groups យ៉ាងច្រើន​តាមចិត្ត​ដើម្បី​រក្សា Tab ។ បើ​អ្នក​ចង់ យើង​អាច​បញ្ចូល Commands ទៅក្នុង default tabs ស្របតាម​ការដែល​យើង​បង្កើត Group របស់​ខ្លូន​ឯង​ក្នុង tab។

1- Right-Click Ribbon ហើយ​ចូល Customize Ribbon។ ប្រអប់​នឹង​លេចឡើង។


Right-Click លើ Ribbon ដើម្បី​កែ​វា។

2- Click New Tab។ New Tab ថ្មី​មួយ​នឹង​កើតឡើង ហើយ​ក្នុងនោះ​មាន Group ថ្មី​មួយ​ដែរ។

3- ត្រូវ​ប្រាកដថា Group ថ្មី​មួយ​ត្រូវបាន​ជ្រើសរើស។

4- ជ្រើស​យក Command មួយ​ក្នុង​តារាង​នៅ​ខាងឆ្វេង​ហើយ Click Add។ យើង​ក៏​អាច​អូស Commands ចូលក្នុង Group ដោយផ្ទាល់​បានដែរ។

5- ក្រោយពេល​ដាក់បញ្ចូល Command រួចរាល់​ហើយ​ត្រូវ Click OK។


Dialog box ដែល​អ្នក​អាច​កែ Ribbon

*បើ​យើង​អត់​ឃើញ Command ដែល​យើង​ត្រូវការ Click លើ choose commands ក្នុង drop-down box ហើយ​រើសយក All commands.


ការបង្ហាញ​ពី All commands

នៅមាន​ត…

ថ្ងៃនេះ
ម្សិលមិញ
សរុប
1870
2594
4647705