jaukjeybanner

ម៉ូតសម្លៀកបំពាក់ APEC ពេលនិយមជាថ្មី

ការដែល​ពួក​មេដឹកនាំ APEC ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃ​របស់​ប្រទេស​ម្ចាស់ផ្ទះ ដើម្បី​ថតរូប​អង្គប្រជុំ​ទើបតែ​ត្រូវបាន​គេ​ធ្វើឡើង​វិញ​នៅ​ឥណ្ឌូនេស៊ី បន្ទាប់ពី​អាក់ខាន 3ឆ្នាំ ។

តាម​ទម្លាប់​របស់​វេទិការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក APEC បណ្តាល​ថ្នាក់ដឹកនាំ និង​មាន​ពិធី​ថតរូប​រួមគ្នា​ក្នុង​សម្លៀកបំពាក់​ដែល​បង្កើតឡើង​ដោយ​ម្ចាស់ផ្ទះ ប្រយោជន៍​លើក​តំកើន វប្បធម៌​បុរាណ​របស់​ប្រទេស​នោះ ។

ទំលាប់​បែបនេះ​ស្មានតែ​ត្រូវគេ​លុបចោល​ទៅហើយ​ តែ​កាលពី​ប្រជុំ APEC នៅ​កោះ Bali ប្រទេស​ឥណ្ឌូនេស៊ី វា​ត្រូ​វា​បាន​គេ​ធ្វើ​ឡើងវិញ ។ ក្នុង​រូបនេះ​គឺ​ប្រធានាធិបតី Indonesia និង​លោកជំទាវ​របស់គាត់ ទទួល​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ពួកគាត់​ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់ endek របស់ Indonesia ។

លោកស្រី Yingluck Shinawatra នាយករដ្ឋមន្ត្រី​ថៃ ក្នុង​អាវ endek ពណ៌​ស្វាយ កំពុង​បោះជំហាន​ចូល​សាល​ភោជនាហារ ។ ការដែល​បណ្ដា​មេដឹកនាំ​ដោះ​សម្លៀកបំពាក់ complet ចេញ​ហើយ​ស្លៀក​សំលៀកបំពាក់​ពណ៌​ឆើតឆាយ​ក្នុង​ពិធី​ថតរូប​ជុំគ្នា ត្រូវបាន​ផ្តើមគំនិត​ដោយ​ប្រធានាធិបតី​អាមេរិក Bill Clinton នៅ​ឆ្នាំ 1993 ។ ចាប់ពី​នោះមក​បណ្តា​មេដឹកនាំ​ជាន់ក្រោយ​ស្លៀកពាក់​ខោអាវ​ប្រពៃណី​ជាច្រើន​ប្រភេទ​តាំងពី​អាវ​ផាយ​ជាយ​វែង​របស់​វៀតណាម​ដល់​អាវ poncho របស់​អាហ្វ្រិក​ខាងត្បូង ។

នាយករដ្ឋមន្ត្រី Tony Abbott នៃ​ប្រទេស​អូស្ត្រាលី​កំពុង​អមដំណើរ​ភរិយា​គាត់​ដើរចូល​សាល​ពិសារ​ភោជនាហារ ។ លោក Ida Bagus Adnyana អ្នក​ច្នៃ​ម៉ូត​អាវ​សម្រាប់ APEC ប្រាប់ថា​វត្ថុធាតុដើម​យកមក​ដេរអាវ​នេះ​តំណាងឱ្យ​ភាព​ស្រុះស្រួល​គ្នា និង​តុល្យភាព ។

លោក John Kerry រដ្ឋមន្ត្រីការបរទេស​អាមេរិក មក Bali ក្នុងនាម​លោក Barack Obama ប្រធានាធិបតី​អាមេរិក ។ ឆ្លងកាត់​ការរៀបចំ​ជាច្រើនលើក​កន្លងមក ខោអាវ​ខ្លះ​ត្រូវគេ​ចំអក​ថា​សោ​នាដកម្ម​របស់​វិស័យ​បង្ហាញ​ម៉ូត ។ នៅ​ឆ្នាំ 2010 ជប៉ុន​សម្រេចចិត្ត​ឱ្យ​មេដឹកនាំ​ទាំងអស់​ស្លៀកពាក់​ធម្មតា​ដោយ​មិន​ប្រើ​អាវ Kimono ហើយ​នៅ​ឆ្នាំ 2011, APEC ប្រជុំ​នៅ Hawaii មេដឹកនាំ​ទាំងអស់​បានទទួល​កាដូ​ជា​អាវ aloha តែ​មិន​ត្រូវគេ​សំណូម​ឱ្យ​ពាក់​ពេល​ថតរូប​រួម​ទេ ។

Endek ត្រូវបាន​ផលិតឡើង 4ពណ៌ ទឹកសមុទ្រ បៃតង ស្វាយ និង ក្រហម តាម​ការជ្រើសរើស​របស់លោក​ជំទាវ​ប្រធានាធិបតី Indonesia

ក្នុង​រូបនេះ​គឺ​ប្រធានាធិបតី Mexico លោក Enrique Pena Nieto (កណ្ដាល) ភរិយា​គាត់ និង​នាយករដ្ឋមន្ត្រី New Zealand លោក John Key កំពុង​ទស្សនា​ការសម្តែង​របាំ​ក្នុង Gala Daneing ។


ប្រធានាធិបតី​រុស្ស៊ី ជជែក​កម្សាន្ត និង​ប្រធាន​រដ្ឋ​វៀតណាម


ប្តី​ប្រពន្ធ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក អី ស៊ាន​ឡុង និង ប្តី​ប្រពន្ធ​ប្រធានាធិបតី Indonesia ។


ប្តី​ប្រពន្ធ​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ត្រូវបាន​ស្វាគមន៍​ដោយ​ប្តី​ប្រពន្ធ​ប្រធានាធិបតី Indonesia ។


មេដឹកនាំ 21 រូប​នៃ​វេទិការ APEC ថតរូប​រួមគ្នា​និង​គ្រួសារ​របស់​ពួកគេ ។

Bali ជា​កោះ​កាន់សាសនា​ហិណ្ឌូ​របស់ Indonesia ខណៈ​ប្រជាជន Indonesia ភាគច្រើន​កាន់សាសនា​ឥស្លាម ។ ក្រណាត់ endek ផលិត​ដោយ​ដៃ​ប្រើ​កី​បុរាណ ត្រូវបាន​ប្រើ​ក្នុង​សាសនា​ហិណ្ឌូ ៕

ប្រពភ AP

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2122
1621
4531002