jaukjeybanner

ស្លៀកពាក់ឈុតអាវសឺមី និង អាវឡែនតាមការនិយមរបស់អ្នក

សឺ​មី​និង​អាវ​ឡែ​ន ការ​បូកផ្សំ និង​ចាស់​មួយ​នេះ និង​ជា​គន្លឹះ​លើក​សម្រស់​ដល់​មិត្ត​នារី​និយម​ម៉ូត layering សម្រាប់​រដូវរងា​ខាងមុខ ។

ការ​ពាក់អាវ​ឡែ​ន ពីលើ​អាវ​សឺ​មី​ជា​របៀប​ពាក់អាវ​ដែល​មិនមែន​ថ្មី ​តែ​មិនដែល​សោះ ។ ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់ពេល​អាវ​ឡែ​ន​ត្រូវគេ​តាំង​បង្ហាញ នោះ​អាវ​សឺ​មី​ក៏​លក់ដាច់​មិនធម្មតា​ ដើម្បី​ជួយ​ទ្រទ្រង់​សម្ផស្ស​មិត្តនារីៗ ហើយប្រុសៗសម័យថ្មី​នេះ​ក៏​អាច​ពាក់​បែប​ហ្នឹង​បានដែរ ។

1-អាវ​សឹ​មី​ស អាវ​ឡែ​ន​ពណ៌

ពិត​ហើយ​វា​សក្តិសម​ណាស់ អាវ​សឺ​មី​ស សម្រាប់​មនុស្ស​ទាំងពីរ​ភេទ ។ វា​មិន​ត្រឹមតែ​ងាយ​ពាក់ អាវសឺមី​ស​នៅ​អាច​ផ្សំ និង​គ្រប់​សម្លៀកបំពាក់ឯទៀតៗ បង្កើតបាន​នូវ​ភាព​ទាក់ភ្នែក​ដែល​ប្រកប​ដោយ​ភាព​សាមញ្ញៗហើយ​មិន​ចំណា​ពេល​ច្រើន​ទៅទៀត ។

បើ​អ្នក​មិនទាន់​ធ្លាប់​ពាក់​ផ្សំ​នូវ​អាវ​សឺ​មី​ស និង អាវ​ឡែ​ន​ពណ៌​ដែល​អ្នកមាន វា​ជា​ប្រការ​គួរឱ្យ​ស្តាយ​មួយ​របស់​អ្នក ។ ការពាក់ mix អាវ​ដ៏​លឿន​មួយ​បែបនេះ អ្នក​អាច​ប្រើ​ក្នុង​ការិយាល័យ​នៅ​រដូវរងារ​ក៏បាន ឬ​សម្រាប់​ដើរ Shopping ក៏បាន ។

អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ រើស​ពណ៌​របស់ អាវ​ឡែ​ន ។ ស​និង​ខ្មៅ វា​មិនចេះ​ហួស​សម័យ​ទេ តែ​សាក​ពណ៌​ផ្សេង​ម្តង​មើល ។


អាវ​សឺ​មី​ស អាវ​ឡែ​ន​ខ្មៅ​ជាការ mix ដ៏​សាមញ្ញ​តែ​សមសួន សម្រាប់​គ្រប់​កាលៈទេសៈ ។


អាវ​ឡែ​ន​ពណ៌​រោម​កណ្តុរ​ដ៏​ត្រូវ​គ្នា និង​សឺ​មី​ស​ដែរ វា​បង្កើត​នូវ​ភាពទន់ភ្លន់ និងរំលេចឡើងភាពជានារី ។


កុំ​ទាន់​បត់​ទុក​អា​សឺ​មី​ស ដែល​អ្នក​ប្រើ​ក្នុង​រដូវក្តៅ ពីព្រោះ​រដូវរងារ​ក៏​ប្រើ​វា​បានដែរ ។

2-អាវ​ឡែ​ន សឺ​មី denim

 អាវ​សឺ​មី Denim តាម​យើង​គ្រប់ទិសទី ក្នុង​រដូវក្តៅ គ្មាន​ហេតុផល​អី​ត្រូវ​បត់​វា​ទុក​ក្នុង​រដូវរងារ​នោះទេ ខណៈ​អ្នកមាន​ឪ​កាស​សម្រាប់​បង្អួត ។ អាវ​សឺ​មី Denim mix និង អាវ​ឡែ​ន​ពណ៌​លាត​នាំឱ្យ​មិត្តនារីៗ ពោរពេញ​ដោយ​បុគ្គលភាព ។ ពិត​ហើយ​អា​សឺ​មី Denim ខុសពី​សឺ​មី​ស តែ​មិនមែន​ថា​ពិបាក​មិនអាច​បូកផ្សំ និង​អាវ​ឡែ​ន​នោះទេ ។

ចំពោះ​អា​សឺ​មី Denim ពណ៌​ដិត យើង​ត្រូវ​រើស​អាវ​ឡែ​ន​ពណ៌​លាត​ស្រស់ ហើយ​បើ​អាវ Denim ស្រស់​គឺ​ផ្ទុយ​មកវិញ ។


អាវ​ឡែ​ន និង អា​សឺ​មី Denim ពិតជា​សម​គ្នា​ណាស់ ចំពោះនារីៗដែល​និយម​ក្រណាត់ Denim ។


ពណ៌​របស់​ឡែ​ន​ អាស្រ័យ​លើ​ពណ៌​អាវ Denim របស់​អ្នក ។


អាវ Jecket ពី​ស្បែក​ក៏​អាច​ពាក់​គ្រប​ពី​ក្រៅ​បានដែរ ។

3-សឺ​មី​ផ្កា mix និង​អាវ​ឡែ​ន

អា​សឺ​មី​ពណ៌​ ផ្កា​ចម្រុះ​ ត្រូវ​គ្នា​និង​អាវ​ឡែ​ន​មួយ​ពណ៌ ។ អាវ​សឺ​មី​ផ្កា​បែបណា​ក៏​ផ្សំ និង​អាវ​ឡែ​ន​បានដែរ តែ​ស្អាត​បំផុត​បែប​អាវ​សឺ​មី​ដែលមាន​ផ្កា​ស្រស់​ឆើត​ ​យ៉ាង​សឺ​មី​ក្រឡា​ការ៉ូ ។

អ្នក​ត្រូវ​រើស​អាវ​សឺ​មី​ដែល​វែង​ជា​អាវ​ឡែ​ន ​ដើម្បី​បង្អួត​បាន​ទាំង​ក្នុង​ទាំង​ក្រៅ ។ ត្រូវ​ស្លៀកខោ short រដូវរងារ ឬ​ខោ legging បើ​ស្បែកជើង boot ។


អាវ​សឺ​មី​ផ្កាក៏​ផ្សំ ​និង ​អាវ​ឡែ​ន​បានដែរ ។


អា​សឺ​មី​ការ៉ូ​ត្រូវគេ​ឃើញ mix និង​មាន​ឡែ​ន​ច្រើនជាងគេ ។


បើ​អ្នក​ចង់​បង្អួត​ទាំង​ក្នុង​ទាំង​ក្នុង​ទាំង​ក្រៅ​ត្រូវឱ្យ​អាវ​សឺ​មី​វែង​ជាង​អាវ​ឡែ​ន ។

ប្រភព US 24h

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2117
1621
4530997