jaukjeybanner

ជ្រើសរើសខ្សែកឱ្យត្រូវនិង អាវឡែន សម្រាប់នារីៗបុគ្គលិកការិយាល័យ

កុំ​មើលរំលង​ខ្សែក ក្នុង​រដូវរងា​ខាងមុខនេះ ពីព្រោះ​វា​ជួយ​ឱ្យ​អាវ​ឡែ​ន (អាវ​រងា​ពី​រោមសត្វ) របស់​អ្នក​ស្រស់ស្អាត និង​រស់​រវើក​ជាង​ធម្មតា ។

មានការ​ពិត​មួយ​គឺ​នៅ​រដូវរងា បងប្អូនស្រីៗខ្ជិល​ពាក់​គ្រឿង​លំអផ្សេងៗជាង​រដូវក្តៅ ។ មូលហេតុ​របស់​បងប្អូន គឺ​ដោយសារ​ខោអាវ​ជាច្រើន​ជាន់​ ហើយ​ពាក់​ថែម​អលង្ការ​នានា​ទៀត​ក៏​មើលមិនឃើញ​ដែរ ថែមទាំង​ទើស​ទែង​ទៅទៀត ។

តែបើ​អ្នក​គិត​យ៉ា​ងហ្នឹង​ បានន័យថា​អ្នក​ខ្លួនឯង​បោះបង់​វិធី​មួយ ​ដើម្បី​ជួយ​ឱ្យ​ខ្លួន​យើង​ស្រស់ស្អាត ។ ការប្រើអលង្ការ​នៅទីនេះ​ គឺរើស​ខ្សែក ​សម្រាប់​អាវ​ឡែ​ន ។ បើ​យើង​រើស​ខ្សែក​ ឱ្យ​ត្រឹមត្រូវ​សម្រាប់ ​អាវ​ឡែ​ន វា​ជួយ​ឱ្យ​យើង​ហាក់ដូចជា​ស្រស់ស្អាត មាន​មន្ត​ស្នេហ៍ និង​ថ្លៃថ្នូរ បែប​អភិជន ។

1-អា​ឡែ​ន ក​មូល

អាវ​ឡែ​នក​មូល គឺ​ពេញនិយម​ណាស់​សម្រាប់​បងប្អូនស្រីៗ ។ ធាតុពិត​វា​ក៏​ងាយ​បូកផ្សំ​និង​ខ្សែក​ម៉ូត​ផ្សេងៗ​ផងដែរ ។ ប៉ុន្តែ​អ្នក​ត្រូវ​យកចិត្តទុកដាក់​បន្តិច​ចំពោះ​វត្ថុធាតុដើម​ផលិត​វា​ឡើង ដូច​អាវ​ឡែ​ន​របស់​​​អ្នកជា​ឡែ​ន cashmere ឡែ​ន angora ឬ​ឡែ​ន​មានព្រុយៗដូច​រោមសត្វ នោះ​បណ្តា​ខ្សែក​ស្តើង ខ្សែ​វែង មាន​បន្តោង​ថ្លើមថ្ម បន្តោង​ពេជ្រ​គ្រាប់​តូច គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ។ វា​បង្កើតបាន​ភាពស្រស់​ស្អាត ឱ្យ​ឈុត​សម្លៀកបំពាក់​ដែល​ថ្លៃថ្នូរ​រួច​ស្រាប់​ហើយ ។

ទន្ទឹមនឹងនេះ បើ​អាវ​ឡែ​ន​របស់​អ្នក​គឺ​ពណ៌​លាត តែមួយ​ពណ៌​នោះ​ខ្សែក​ម៉ូត Statement ក៏​ជា​យោបល់​ល្អ​មួយ​ដែរ ។

2-អាវ​ឡែ​ន ក ​អក្សរ  V

អ្នក​ត្រូវតែមាន​ខ្សែក​មួយ​ខ្សែ​ ដើម្បី​រក្សា​លំនឹង​បរិវេណ​ករ​បស់​អ្នក​ពេល​ពាក់អាវ​ឡែ​ន ក ​អក្សរ V ។ ពោ​គឺ​ប្រើ​​ខ្សែក​បន្ទះ​ធំ​មាន​ខ្សែ​ខ្លី​ទ្រង់​កៀក ក​បន្តិច​គឺ​សម​ជាងគេ ។ វា​អាចជា​ខ្សែក Choker ធ្វើ​ពី​ស្បែក ឬ​ខ្សែ​គុជ​ខ្យង​គ្រាប់តូច… ។ល។ វា​ជួយ​ឱ្យ​អ្នក​ហាក់​ក្មេង​ជាង​វ័យ​ស្រស់ស្អាត​ណា​ស់ ។ ជាមួយ​អាវ​ឡែ​ន ក អក្សរ V អ្នក​ពុំគួរ​ពាក់​ខ្សែក ដែលមាន​បន្តោង​ធំ​ពេក​នោះទេ ពីព្រោះ​វា​បំផ្លាញ​ភាព​សមសួន​នៃ សម្លៀកបំពាក់​របស់​អ្នក ។

3- អាវ​ឡែ​ន ក បំពង់

អាវ​មួយ​បែបនេះ​បងប្អូន​ស្ត្រី​មិនសូវ​យក​ភ្នែក​មើល​ទេ​ចំពោះ​ការពាក់​ខ្សែក ។ តែ​ការពាក់​ខ្សែក និង​ពាក់អាវ​ឡែ​ន ក​បំពង់ គឺ​ស្អាត​ណាស់ ដោយ​ដាក់​ខ្សែក​ខាងក្រៅ​អាវ ។ ជាមួយ​អាវ​បែបនេះ​អ្នក​ត្រូវ​រក​ខ្សែ​កប​ន្ទុះ​ធំ​ឱ្យ​ស៊ីគ្នា​និង​អាវ ពោលគឺ​ត្រូវ​ប្រើ​ខ្សែក Statement ដោយ​បន្ទះ​ធំ​ល្មម ឬ​ខ្សែក layering ដ៏​ថ្លៃ​ថ្លូ​រ​ក៏បាន ៕

ប្រភព afamily

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2125
1621
4531005