jaukjeybanner

រកឃើញ​ភព​ពណ៌​ខៀវ ដែល​ភ្លៀង​ធ្លាក់​ជា​កញ្ចក់

​នាក់ងារ ណា​សា បាន​និយាយ​កាលពី​ម្សិលមិញ​ថា អ្នក​អាកាសយានិក​បាន​រកឃើញ​ភព​ពណ៌​ខៀវ​ដែល​គោចរ​ផ្កាយ​មួយ ចម្ងាយ ៦៣ឆ្នាំ ដែលជា​លើកទីមួយ​ដែល​ពួកគេ​អាច​ដឹង​ពី​ពណ៌​ពិតប្រាកដ​នៃ​ភព​ផ្សេង​មួយ​នេះ ដែល​នៅក្រៅ​ប្រព័ន្ធ​ព្រះ អាទិត្យ​យើង។ យោងតាម​ប្រភពព័ត៌មាន​ពី CNNបានឱ្យដឹងថា ភព​នេះ​ដែល​គេ​ហៅថា HD 189733b ជា​ភព​ឧស្ម័ន​យក្ស​ជាមួយនឹង​សីតុណ្ហភាព​ពេល​ថ្ងៃ ២០០០អង្សារ​ហ្វា​រេ​ន​ហៃ ដែល​អាច​ភ្លៀង​ជា​កញ្ចក់​រាវ ក្នុង​រយៈ​ចម្ងាយ 4500 ម៉ា​យ​ក្នុង​មួយ​ម៉ោង ( ស្មើនឹង7242.05 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ) នៃ​ខ្យល់។ ពណ៌​ខៀវ​នេះ​មិនមាន​ចាំង​ពី​សមុទ្រ​ដូចជា​ផែនដី​យើង​ឡើយ ប៉ុន្តែ​វា​មកពី​អាកាសធាតុ​អ័ព្ទ ដែលមាន​ពពក​ខ្ពស់​ហើយ​មាន​ភាគល្អិត​ស៊ី​លីកា ដែល​អាចបង្កើត​បានជា​ដុំ​កញ្ចក់ តូចៗ មាន​ពន្លឺ​ពណ៌​ខៀវ ច្រើនជាង​ក្រហម។ ភ្នាក់ងារ ណា​សា​និយាយថា អ្នក​អាកាសយានិក​ប្រើប្រាស់​កែវឆ្លុះ Hubble Space ដែល​រកឃើញ​ភព​នេះ​នៅ​ឆ្នាំ ២០០៥ តែ​ទើបតែ​ឥលូវ​ទើប​គេ​រកឃើញ​ពណ៌​របស់​វា។ ភព​នេះ​មាន​ចម្ងាយ​តែ 2.9 លាន ម៉ា​យ ពី​ភព​បង្កើត​វា​ប៉ុណ្ណោះ ដែល​វា​នៅ​ជិត​ពេល​ធ្វើអោយ​ទំនាញ​របស់​វា​ជាប់ មិនអាច​វិល​បាន។ ម្ខាង​តែងតែ​បែរ មុខ​ទៅ​ផ្កាយ ហើយ​ម្ខាង​ទៀង​តែងតែ​ងងឹត។ ភព​នេះ​មាន​បរិយាកាស​ផ្លាស់ប្តូរ​រហូត និង​ចំឡែក ហើយ​វា​ត្រូវបាន​គេ​ហៅ ថា ភព ជូ​ភី​ធើ​ក្តៅ ព្រោះ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា ដោយសារ​ទំហំ និង​ជាតិ​ឧស្ម័ន៕

ប្រភព៖ Pop7days

ប្រការ​ដែល​គួរ​ដឹង​មុន​លាប​ឡេ​ការពារ​កំដៅថ្ងៃ

តើ​ឡេ​ការពារ​កំដៅថ្ងៃ​ប្រភេទ​ណា​ដែល​ល្អ​ជាងគេ? ខាងក្រោម​នេះ ជា​ប្រការ​ដែល​អ្នក​គួរ​ដឹង​មុននឹង​ទិញ​យកមកប្រើ នៅពេល ដែល​កំដៅ​កើនឡើង វា​ជា​ពេលដែល​អ្នក​ត្រូវ​ចំណាយពេល​គិតគូរ​លើ​បញ្ហា​ថែរក្សា និង​ការពារ​ស្បែក។ ប៉ុន្តែ​ឡេ​ប្រភេទ​ណា​ទៅ​ដែល​ល្អ​ជាងគេ? តើ​វា​មាន​សុវត្ថិភាព​ឬទេ? អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​នៅ​វិទ្យាស្ថាន​អាមេរិកាំង អាច​ឆ្លើយ​ពី​ចំងល់​របស់​អ្នក​បាន។ វេជ្ជបណ្ឌិត Henry W. Lim ប្រធាន​នាយកដ្ឋាន​ផ្នែក​សើ​ស្បែក​នៅ​មន្ទីរពេទ្យ Henry Ford នៅ Detroit, Michigan បាន​និយាយ​អាទិត្យ​នេះ​ថា “ឡេ​ការពារ​កំដៅថ្ងៃ​ដ៏​ល្អ គឺជា​ឡេ​ដែល​អ្នកនឹង​ប្រើ​ម្តង​ហើយ​ម្តងទៀត។ គ្រាន់តែ​អ្នក​ត្រូវអោយ​ច្បាស់​ថា អ្នក​ជ្រើសរើស​ប្រភេទ​ដែលមាន ការការពារ​ស្ពេ​ក​ត្រូ​ម​ខ្ពស់ មាន SPF ៣០ ឬ​លើសពីនេះ ហើយ​អាច​ត្រូវ​ទឹកបាន” ។


1.តើ​ឡេ​ការពារ​ដែលមាន SPF ខ្ពស់​ល្អ​ជាង​ឬ? 

អ្នកជំនាញ​ផ្នែក​រោគ​សើ​ស្បែក អោយយោបល់​ថា គួរប្រើ​ឡេ​ដែលមាន កត្តា​ការពារ​កំដៅថ្ងៃ SPF យ៉ាងតិច ៣០ ដែល​អាច​ការពារ​ស្បែក​ពី​កំដៅថ្ងៃ​បាន​ដល់​ទៅ ៩៧ ភាគរយ​នៃ​កាំរស្មីព្រះអាទិត្យ។ បើ SPF លើសពី ៣០ អាច​ការពារ​បាន​លើស​ជាង​នេះ​បន្តិច​ប៉ុណ្ណោះ ព្រោះ​មិនមែន​ឡេ​ប្រភេទ​ណា​ដែល​អាច​ការពារ​បាន​ដល់ ១០០ភាគរយ​នោះទេ។ ដូច្នេះ​អ្នក​ត្រូវ​លាប​រៀងរាល់ ២ម៉ោង​ម្តង នៅពេលដែល​នៅក្រៅ និង​បន្ទាប់ពី​ហែល​ទឹក និង​បែកញើស។ 

2.តើ​ឡេ​ការពារ​កំដៅថ្ងៃ​ល្អ​សំរាប់​ទារក និងក្មេងៗឬទេ? 

ទារក​ដែលមាន​អាយុ​ក្រោម ៦ខែ មិនគួរ​នៅក្រោម​កំដៅថ្ងៃ​ផ្ទាល់​ឡើយ ព្រោះ​ស្បែក​ទារក​ស្តើង និង​ងាយ​ប្រតិកម្ម​ជាង​ស្បែក​មនុស្សពេញវ័យ​ណាស់ ហើយ​គួរ​ជៀសវាង​ប្រើប្រាស់​ឡេ​ការពារ បើ​អាច​ធ្វើបាន។ អ្នក​ត្រូវអោយ​ទារក​នៅក្រោម​ម្លប់​អោយបាន​ច្រើន ហើយ​ស្លៀកពាក់​អោយបាន​ជិត ដៃ​វែង ជើងវែង វែ​នតា​ការពារ​កំដៅថ្ងៃ និង​ពាក់មួក​មាន​រឹម​បាំង​ថ្ងៃ។ សំរាប់​ក្មេងធំៗវិញ គួរ​ជ្រើសរើស​ប្រភេទ​ឡេ​ដែលមាន​ជាតិ​ស​ង្ក័​សី អុកស៊ីត ឬ ទី​តានី​ម ឌីអុកស៊ីត ព្រោះ​វា​មិនជា​ប​ចូល​ស្បែក និង​មិន​ធ្វើអោយ​រមាស់។

3.តើ​ឡេ​ការពារ​កំដៅថ្ងៃ​មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ឬទេ? 

អ្នកជំនាញ​និយាយថា ការការពារ​ស្បែក​ពី​ជំងឺមហារីក​ស្បែក និង​ជាំ​ខ្លោច​ដោយ​ថ្ងៃ សំខាន់​ជាង​ការបារម្ភ​ទៅលើ​សុវត្ថិភាព​នៃ​ឡេ​ទៅទៀត។ ប៉ុន្តែ គេ​បាន​អោយយោបល់​ថា លើសពី​ការ​លាប​ឡេ អ្នក​អាច​រក​កន្លែង​ម្លប់​ជ្រក​ឱ្យបាន​ច្រើនជាង​ការ​នៅក្រោម​កំដៅថ្ងៃ ស្លៀកពាក់ជិតៗ និង​វែ​នតា​ការពារ​កំដៅថ្ងៃ ហើយ​កុំ​ប្រើ​ម៉ាស៊ីន​ធ្វើអោយ​ស្បែក​ស្រអាប់​ដូច​គេង​ហាលថ្ងៃ​នៅ​សមុទ្រ ដែល​ឥរិយាបថសំខាន់ៗទាំងអស់នេះ​អាច​ចូលរួមចំនែក​យ៉ាងសំខាន់​ក្នុងការ ទប់ស្កាត់​ជំងឺមហារីក​ស្បែ​កបាន។ 4.តើ​ឡេ​ប្រភេទ​ណា​ដែល​គួរប្រើ? 

ឡេ​ប្រភេទ​គ្រី​ម ល្អ​សំរាប់់​ស្បែក​ស្ងួត និង​ស្បែ​កមុខ ខណៈពេលដែល​ប្រភេទ ជែ​ល​ល្អ​សំរាប់​កន្លែង​ដែលមាន​រោម ដូចជា​ស្បែកក្បាល និង​រោម​ទ្រូង​បុរស ឯ​ប្រភេទ​ស្ទីក​វិញ​ល្អ​សំរាប់​ជុំវិញ​ភ្នែក។ 

5.ចុះ​ប្រភេទ​ស្ព្រៃ​យ៏​វិញ? 

ស្ព្រៃ​យ៏​ស្រួល​ប្រើ តែ​ភ្នាក់ងារ​រដ្ឋបាល​ខាង​ម្ហូប និង​ថ្នាំ​នៅ​អាមេរិក​កំពុង​ចុះ​ត្រួតពិនិត្យ​ផលប៉ះពាល់​នៃ​ការ​ស្រូប​ចូល នូវ​ស្ព្រៃ​យ៏​ការពារ​កំដៅថ្ងៃ​ដោយ​ចៃដន្យ។ ប៉ុន្តែ​អ្នក​មិនត្រូវ​បាញ់​វា​ចំ​បរិវេណ​មុខ និង​មាត់​ទេ។ អ្នក​ត្រូវ​បាញ់​ក្នុង​បរិមាណ​ត្រឹមត្រូវ​លើ​ដៃ​សិន ហើយ​លាប​លើ​មុខ។ ពេលដែល​បាញ់​វា​លើ​ក្មេង អ្នក​ត្រូវ​ប្រយ័ត្ន​ពី​ទិសដៅ​នៃ​ខ្យល់​ដើម្បី​ការពារ​ការ​ស្រូប​ចូល។ 

6.តើ​គួរប្រើ​បរិមាណ​ប៉ុន្មាន? 

សម្រាប់​មនុស្សពេញវ័យ អ្នក​គួរប្រើ​ឡេ​ប្រហែល​មួយ​ស្លាបព្រា​កាហ្វេ ទៅលើ​មុន និង​ស្បែកក្បាល និង​ដៃ​ទាំងពីរ ហើយ ពីរ​ស្លាបព្រា​កាហ្វេ លើ​ខ្លួន និង​ជើង​ទាំងពីរ ហើយ​កុំ​ភ្លេច​ប្រអប់ដៃ និង​ប្រអប់ជើង​អោយសោះ៕

ប្រភព៖ Pop7days

SISTAR ច្រៀងបទ All Around The World របស់ Justin Bieber

ថ្មីៗនេះនៅក្នុងកម្មវិធី Sketchbook 4 របស់ប៉ុស្ត៍ទូរទស្សន៍ KBS របស់កូរ៉េ បានអញ្ជើញក្រុមតារាចំរៀងស្រី ដ៏ស៊ិចស៊ី ៤ នាក់ មកចូលរួមជាភ្ញៀវកិត្តិយស។ ក្រុមតារាចំរៀងស៊ិចស៊ីនោះមានឈ្មោះថា SISTAR ដែលទើបតែចេញ Album ថ្មីនិង វីដេអូចំរៀង " Give It To Me " ។ក្នុងបទសំភាសន៍ក្នុងកម្មវិធី SISTAR បានប្រាប់ថាបទមួយចំនួន នេះជាស្នាដៃនិពន្ធ របស់ ស្រីស្អាត Hyorin ដែលបញ្ចេញពីអារម្មណ៍ពិតៗរបស់នាង។ ពិធីករក៏បានសួរទៅពួកនាងថា តើចូលចិត្តការណាត់ជួប របៀប ណា? Hyorin ឆ្លើ់យថា នាងមិនចូលចិត្តមានរឿងពាក់ពាន់រញេរញ៉ៃឡើយ ដូចនេះហើយនាងមិនមាននោះទេ ចំណែក Dasom វិញប្រាប់ថា ប្រសិនបើនាងមិត្តប្រុស ហើយយឺតការណាត់វិញនាងប្រហែលជានៅមិនសុខទេយ៉ាងតិច ណាស់ក៏នាងនឹងខលទៅមិត្តប្រុសនាង ១០ ដងដែរ ។

ដើម្បីកំដរបរិយកាសកម្មវិធី SISTAR ក៏បានសំដែងបទ Give It To Me និងបទ All Around The World របស់ Justin Bieber ផងដែរ ចង់ដឹងថាសំលេងរបស់ពួកគាត់ ផ្អែមពិរោះយ៉ាងណានោះចឹងយើងទៅទស្សនាទាំងអស់គ្នា ៕

ប្រភព៖ camnews

រូបចំលាក់​ក្រមួន​របស់ Adele ត្រូវបាន​គេ​ធ្វើអោយ ស្គម​ជាង​នាង

ថ្មីៗនេះ​សារមន្ទី Madame Tussauds នៅ​ទីក្រុង London បានធ្វើ​រូបចំលាក់​ក្រមួន តំណាងអោយតារាចំរៀង​សំលេង​វែង Adele ដើម្បី​សំដែង​ការកោតសរសើរ ទឹកដម​សំលេង និង ទេពកោសល្យដ៏​ល្អ​របស់​នាង ។រូបចំលាក់​ក្រមួន​នោះ បានធ្វើ​ឡើងទៅ​តាម​រូប​របស់​នាង ក្នុង​កម្មវិធី​ពានរង្វាន់ Grammay ២០១២ ដែលមាន​រ៉ូ​ប​ដែល​នាង​បាន​ពាក់​ដូចគ្នា តែ​គេ​បាន​សម្គាល់​ឃើញថា មាន​រាង​តូង​ខុសពី​នាង។ អ្នកគ្រប់គ្រង​របស់​សារមន្ទី​បាន​ប្រាប់ថា មាន​អ្នក​ចូល​ទស្សនា​សារមន្ទី​ជាច្រើន បាន​សួររក​រូបចំលាក់​របស់ Adele ជា​ញឹកញាប់ ។ បន្ទាប់មក ចំនួន​នៃ​ការ​សួររក និង​សំណូមពរ​អោយធ្វើ​រូបរបស់ Adele កាន់តែច្រើនទៅៗ ទើប​ធ្វើអោយ​ខាង​សារមន្ទី សំរេចចិត្ត​ធ្វើ​រូបចំលាក់​ក្រមួន ជូនតារាចំរៀង ដែលមាន​ទេពកោសល្យ​មួយ​នេះ ។នៅក្នុង​ខែ​នេះ រូបចំលាក់​ក្រមួន​របស់ Adele នឹងត្រូវ​ដាក់​បង្ហាញ ក្នុង​ជួរ​ជាមួយ​តារាចំរៀង​ផ្សេងទៀត​ដូចជា  Rihanna, Beyoncé និង Amy Winehouse នៅ​សារមន្ទី Madame Tussauds ទីក្រុងLondon និង Amsterdam ៕

ប្រភព ៖ k14

ថ្ងៃ​ ៨កើត ខែ​ជេស្ឋ ឆ្នាំម្សាញ់​ ព.ស ២៥៥៧​ ត្រូវនឹងថ្ងៃ​ អាទិត្រ ​ទី​ ១៦ ខែ មិថុនា ​ឆ្នាំ​២០១៣

ឆ្នាំជូត (នាមកណ្តុរ) ពង្សទេវតា​ប្រុស ធាតុទឹក

រាសី​អ្នក​ថ្ងៃនេះ​ស្រុតចុះ។ ការងារ​ដែល​ធ្វើ​រាល់ថ្ងៃ​ទោះបី​ខំប្រឹង​ប៉ុណ្ណា​ក៏​ពុំមាន​សេសសល់​ប្រាក់​ កាក់​អ្វី​ឡើយ យក​ល្អ​បើ​មាន​ការងារ​ថ្មី​គួរតែ​ផ្លាស់ប្តូរ​ទើបបាន​ប្រសើរ​បន្តិច។ ការរកស៊ី​ជួញ​ដួ​រ​មួយ​រយះ​នេះ​គឺ​មិន​សមប្រកប​ឡើយ ដូច្នេះ​តោង​ផ្អាក​ដៃ​មួយពេល​សិន​ចាំ​ឱកាសល្អ​ចាំ​បន្តទៀត៕

 

ឆ្នាំឆ្លូវ (នាមគោ) ពង្សមនុស្សប្រុស ធាតុដី

រាសីលោកអ្នក ​ថ្ងៃនេះ​ល្អ​មធ្យម។ ថ្ងៃនេះ​ការងារ​ជា​បុគ្គលិក​ក្រុមហ៊ុន​បរទេស​គួរតែ​ខិតខំ​ប្រឹងប្រែង​ឱ​អស់ ពី​សមត្ថភាព​ទើប​ជា​រឿង​ល្អ រីឯ​ការជួញដូរ​វិញ​មិន​ធ្វើ​នៅក្នុង​ពេលយប់​នោះទេ​ព្រោះ​អាចមាន​ការ​ ក្លែងបន្លំ​របស់របរ ឬ​ទំនិញផ្សេងៗជាច្រើន​ទៀត។ ថ្ងៃ​នេះដែរ​មិនគួរ​និយាយ​ច្រើន​នោះ៕

ឆ្នាំខាល (នាមខ្លា) ពង្សយក្ខិណី ធាតុឈើ

រាសី​លោកអ្នក​ថ្ងៃនេះ​ល្អ​មធ្យម។ មួយ​រយះ​នេះ​លោកអ្នក​ធ្វើបុណ្យ​ឱ្យបាន​ច្រើន​ថែមទៀត​ទើប​ការងារ​បាន​កាក់កប​ ប្រសើរ​ជាង​ពេលនេះ។ រីឯ​ការងារ​រកស៊ី​ផ្លូវ​ឆ្ងាយ​ហាក់ដូចជា​មិនសូវ​សមប្រកប​ឡើយ ដូច​ច្នេះ​ធ្វើ​នៅ​ទីជិត​ទើប​ល្អ។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​មានមតិ​ស្របគ្នា​ល្អ​ណាស់៕

 

ឆ្នាំថោះ (នាមទន្សាយ) ពង្សមនុស្សស្រី ធាតុឈើ

រាសី​លោកអ្នក​ថ្ងៃនេះ​ឡើង​ខ្ពស់។ ថ្ងៃនេះ​ការ​ខំប្រឹង​បំពេញការងារ​ទទួលជោគជ័យ​ល្អឥតខ្ចោះ​គ្មាន​ឧបសគ្គ​ រារាំង​នោះឡើយ។ មួយ​រយះ​នេះ​មុខរបរ​រកស៊ី​លក់ដូរ​មិន​ថា​ធំ ឬ​តូច​ក៏​ទទួលបាន​ផលកំ​រៃ​សម​តាម​បំណងប្រាថ្នា។ ចំនែក​រឿង​ស្នេហា​រិញ​យុវវ័យ​អាច​ប្រព្រឹត្ត​អ្វីដែល​ខុស​នឹង​ប្រពៃណី៕

 

ឆ្នាំរោង (នាមនាគរាជ) ពង្សទេវតា​ប្រុស ធាតុមាស
រាសី ​លោកអ្នក​ថ្ងៃនេះ​ស្រុតចុះ។ការងារ​និង​មុខរបរ​រកស៊ី​មាន​សភាព​ដូចជា​ មិនសូវ​ប្រក្រតី​សោះ ដូច​ច្នេះ​តោង​ចេះ​បែងចែក​បញ្ហា​ការងារ ​និង​គ្រួសារ​ឱ្យបាន​ដាច់ស្រេច​ទើប​ល្អប្រសើរ។ សំរាប់​អ្នកធ្វើ​ជំនួញ​ក៏មាន​រឿរ​ញ៉េ​រ​ញៃ​ឡើង​តាម​រំខាន​ការងារ​និង អារ​រ​ម្មណ៍​គ្រប់​វិនាទី៕

ឆ្នាំម្សាញ់ (នាមពស់) ពង្សមនុស្សប្រុស ធាតុភ្លើង
រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះការជួញដូរជួបនឹងរឿងរកាំរកូសច្រើន ហើយក្នុងពេលនេះ​ទោះ​ជា​លោក​អ្នក​​បាន​ប្រកប​ការងារ​អ្វីក៏ដោយ​ ចូររៀបចំគម្រោងផែនការជាមុន ​ទើបពុំមាន​ការថ្លោះ​ធ្លោយពេល​ក្រោយ បញ្ហា​ស្នេហា​មួយ​រយៈ​នេះ​គូស្នេហ៍​ច្រើន​តែពាក់មុខយក្សដាក់គ្នា៕

ឆ្នាំមមី (នាមសេះ) ពង្សទេវតា​ស្រី ធាតុភ្លើង
រាសី ​លោកអ្នក​ថ្ងៃនេះ​ល្អ​មធ្យម។ ប្រសិនបើ​មាន​កិច្ចការ​ត្រូវ​សំដែង​គំនិត យោបល់​នោះ​យក​ល្អ​លោកអ្នក​មិនចាំបាច់​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​នោះឡើយ ព្រោះ​ទឹកមាត់​លោកអ្នក ​ក្នុងថ្ងៃនេះ​វា​សាប​ជាង​ទឹកទន្លេ​ទៅទៀត​ទោះបី​សំដី​លោក​អ្នកមាន​ប្រយោជន៍​ យ៉ាងណាក៏ដោយ​ក៏​គ្មាន​អ្នកណា​គេ​យកចិត្តរ​វីរ​អើពើ​ជាមួយ​ដែរ៕

ឆ្នាំមមែ (នាមពពែ) ពង្សទេវតា​ស្រី ធាតុមាស

រាសី ​លោកអ្នកថ្ងៃនេះឡើងខ្ពស់។ មួយរយៈនេះ​មិនថាការជួញដូរ​ ការរកស៊ី​ ការប្រកបរបរលក់ដូរ​ ទទួលបាន​ផលសម្រេច​សមតាម​បំណង​ប្រាថា្ន​ ហើយថ្ងៃនេះ​អាច​បណ្តាក់ទុន​រកស៊ី​ ឬក៏ចេញ​ទៅជួញដូរ​ផ្លូវ​ឆ្ងាយ​មិនថា​ ផ្លូវគោក ឬផ្លូវទឹក​គឺសមប្រកប​តែទាំងអស់ហ្នឹង។ ឯរឿងស្នេហា​វិញ​ហាក់​មាន​ភាពស្និទ្ធស្នាល​ជាង​ធម្មតា៕

ឆ្នាំវក (នាមស្វា) ពង្សយក្សប្រុស ធាតុដែក​

រាសី ​អ្នក​ថ្ងៃនេះ​ល្អ​មធ្យម។ ក្នុង​រយះ​ពេលនេះ​សម្ពាធ​ក្នុង​ការងារ​ អាច​កើតមាន​លើ​លោកអ្នក​ដូច្នេះ​ទោះ​អាច​កើតមាន​លើ​លោកអ្នក​ ដូច​ច្នេះ​ទោះជា​ប្រកប​អ្វី​ក៏ដោយ​ចូរ​មាន​ស្មា​តី ​ប្រុងប្រយ័ត្ន​ជានិច្ច​ទើប​មិន​បណ្តាលឱ្យ​កើតជា​រឿង​ធំ។ គូ​ស្វាមីភរិយា​ការ​ថ្មីថ្មោង​មាន​ភាព​រកាំរកូស​បន្តិច​តែ​ជា​រយះពេល​ខ្លី​ តែប៉ុណ្ណោះ៕

ឆ្នាំរកា (នាមមាន់) ពង្សយក្ស​ប្រុស ធាតុដែក
រាសី ​អ្នក​ថ្ងៃនេះ​ស្រុតចុះ។ ថ្ងៃនេះ​ដោយសារតែ​យីអ៊ុន​កំពុង​ដាក់​ ស្រាប់​នោះ​មិន​ត្រូវធ្វើ​ការងារ​អ្វី​ដោយ​ប្រញាប់ប្រញាល់​ឡើយ ​ព្រោះ​អាច​នឹង​កើត​មានការ​ថ្លោះធ្លោយ ហើយ​មូ​យ​រយះ​នេះ​ក៏​មិន​ត្រូវយក​ខ្លួន​ទៅ​បៀត​នឹង​រឿង​ល្បែងស៊ីសង​ ជាដាច់ខាត​បើ​ពុំ​នោះទេ​នឹង​រលាយទ្រព្យ​អស់៕

ឆ្នាំច (នាមឆ្កែ) ពង្សយក្ខិណី ធាតុដី
រាសី ថ្ងៃនេះ​ល្អ​បង្គួរ។ នៅក្នុង​ខែ​នោះ​អាចមាន​មនុស្ស​ពី​ចំងាយ​មករក ​លោកអ្នក​ជួយ​ជំរុញ​ឱ្យ​ការងារ​កាន់តែ​មានដំណើ​រការ​រលូន​ទៅមុខ ឬក៏​ជួយ​ឱ្យ​លោកអ្នក​បាន​ឡើង​តំណែង ​តួនាទី​បន្ថែម​ទៀតផង។ លើសពីនេះទៅទៀត​លោកអ្នក​មានលទ្ធភាព​អាច​ដោះស្រាយ​បំណុល​ចាស់​បានខ្លះ៕

ឆ្នាំកុរ (នាមជ្រូក) ពង្សមនុស្សស្រី ធាតុទឹក
រាសី ​លោក​ថ្ងៃនេះ​ឡើង​ខ្ពស់។ លោក​អ្នកនឹង​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ​ក្នុងការ​ទំនាក់ទំនង​ឬ​ការសំភាសន៍​ណាមួយ។ ការលក់ដូរ​ចាប់ផ្តើម​លេចចេញ​នូវ​សញ្ញាណ​ល្អប្រសើរ​ឡើង ជា​លំដាប់​ហើយ​ប្រសិនបើ​រកស៊ី​ជាមួយ​ជនបរទេស​ក៏មាន​តំរុយ​ថា​បាន​រីកចំរើន​ បំផុត​ទៀតផង៕

 

ថ្ងៃនេះ
ម្សិលមិញ
សរុប
166
347
5245718