jaukjeybanner

ចាប់ពី​ស្អែក​ដល់​ថ្ងៃ​ទី​១៨​ឧសភា កម្ដៅ​ថមថយ ប៉ុន្តែ​ប្រុង​ប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៨ ឧសភា ២០១៦ សីតុណ្ហភាព​អតិបរមា មានការ​ថយ​ចុះ​បន្តិច​វិញ រួម​មាន ៖

តំបន់​វាលទំនាប​ មានពី ៣៦ ំC-៣៨ ំC
តំបន់​ខ្ពង់រាប មាន​ពី ៣៥ ំC-៣៧ ំC
តំបន់​មាត់សមុទ្រ ​មានពី ៣៤ ំC-៣៦ ំC

ចំណែកឯ​ស្ថានភាព​ទឹកភ្លៀង តំបន់​វាលទំនាប​និង​តំបន់​មាត់សមុទ្រ  អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​តិច​ទៅ​ច្រើន ។ រីឯ​តំបន់​ខ្ពង់រាប​អាច​នឹង​មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយ​ប៉ាយ​ពី​មធ្យម​ទៅ​ ច្រើន ។

ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក៏​សូម​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ពេល​មេឃ​រកកលភ្លៀង ជា​ពិសេស​នៅ​តំបន់​វាលទំនាប និង​បន់​ខ្ពង់រាប​៕

សម្ដេចតេជោ ដំឡើងឋានន្ដរស័ក្តិវរសេនីយ៍ត្រី អមដោយប្រាក់រង្វាន់ ៤ម៉ឺនដុល្លារដល់អ្នកស្រី កែ ឡេង

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ ខ្ពង់ខ្ពស់ឲ្យអ្នកស្រី កែ ឡេង ម្ចាស់មេដាយមាសពិភព លោកផ្នែកកីឡាប៉េតង់ ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព កាលពីថ្ងៃទី១៧ ខែវិច្ឆិកាម្សិលមិញ ជាមួយនឹងការទទួលបានការលើកទឹកចិត្តយ៉ាងពិសេសពីសំណាក់សម្ដេច ។

ដោយខិតខំប្រឹងប្រែងប្រកួតរហូតដណ្ដើមបានមេដាយមាសពិភបលោក ជាលើកទី២ ជូនជាតិ អ្នកស្រី ត្រូវបានសម្ដេចតេជោ ហ៊ុន សែន កោតសរសើរ និងស្នើឲ្យលោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដំឡើងឋានន្តរស័ក្តិជូនអ្នកស្រី កែ ឡេង ពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីទៀតផង ។

លើសពីនេះសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារដល់អ្នកស្រី កែ ឡេង រួមទាំងប្រាក់រង្វាន់តាមអនុក្រឹត្យរាជរដ្ឋាភិបាលចំនួន ១២០លានរៀលផងដែរ សរុបគឺជិត៤ម៉ឺនដុល្លារ ។ ចំណែកលោក សុខ ម៉ុង ជាគ្រូបង្វឹក ក៏ទទួលបានប្រាក់រង្វាន់រាជរដ្ឋាភិបាល ១២០លានរៀល និងប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីសម្ដេចតេជោចំនួន ៣ពាន់ដុល្លារទៀតផង ។

ជាមួយគ្នានោះសម្ដេចបានជំរុញឲ្យអ្នកស្រី កែ ឡេង ក៏ដូចជាអត្តពលិកគ្រប់ប្រភេទកីឡាទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែង ដើម្បីប្រកួតប្រជែងដណ្ដើមយកមេដាយជូនជាតិ នៅក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗនាពេលខាងមុខ ។

ក្រោយបញ្ចប់ការចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន និងទទួលយកអនុសាសន៍ល្អៗពីសម្ដេចរួច ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ក៏មានរៀបចំក្បួនដង្ហែកិត្តិយសមួយ សម្រាប់អ្នកស្រី កែ ឡេង នៅតាមមហាវិធីធំៗមួយក្នុងរាជ ធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលមើលឃើញពីក្បួនដង្ហែជាលើកទឹកទី២ ដែលរៀបចំជូនម្ចាស់មេដាយមាសពិភពលោកនេះ ៕

តួកគី​ ចាប់​ខ្លួន​អ្នក​កាសែត​ទស្សនាវដ្តី​ពីរ​នាក់ ​ពី​បទ​ញុះញង់​ផែនការ​រដ្ឋប្រហារ

លោក Murat Capan (ឆ្វេង) និង​និពន្ធ​នាយក​លោក Cevheri Guven ត្រូវ​បាន​ចាប់​ខ្លួន​ពី​ថ្ងៃ​ពុធ។

ក្រុងអ៊ីស្តង់ប៊ុលៈ ក្រុម​រដ្ឋអាជ្ញា​តួកគី​ពី​ថ្ងៃ​ពុធ​បាន​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន​ ប្រឆាំង​ពីរ​នាក់​ជាមួយ​ការ​រៀបចំ​រដ្ឋប្រហារ​មួយ​ជុំវិញ​ក្រប​មុខ​ ទស្សនាវដ្តី​មួយ​ដោយ​រិះគន់​ការ​ឈ្នះឆ្នោត​របស់​ប្រធានាធិបតី​លោក​ រ៉េសិប តៃយីប អេដូរហ្គែន​។

ទស្សនាវដ្តី​នោះ​បាន​សរសេរ​លើ​គណនី​ធ្វីធើរ ថា​និពន្ធនាយក​លោក Cevheri Guven និង​ប្រធាន​ក្រុម​អ្នក​យក​ព័ត៌មាន​លោក Murat Capan នៃ​ទស្សនាវដ្តី Nokta ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល​ពី​បទ​ចេញ​ផ្សាយ​ក្របមុខ​ ដ៏ចម្រូង​ចម្រាស​នៅ​ថ្ងៃ​ជាមួយ​គ្នា​នឹង​អ្នក​កាសែត​ប្រឆាំង​ ៥៨ ​នាក់​ត្រូវ​បាន​បណ្តេញ​ពី​ការងារ និង​មនុស្ស​ ៥៧ ​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ប៉ុនប៉ង​ផ្តួលរំលំ​ រដ្ឋាភិបាល​ដោយ​កម្លាំង​។

ក្រុម​ប៉ូលិស​ពី​ថ្ងៃ​ចន្ទ​បាន​ឆ្មក់​ចូល​ការិយាល័យ​ក្រុង​ អ៊ីស្តង់ប៊ុល ​របស់​​ទស្សនាវដ្តី​ឆ្វេង​និយម Nokta និង​បាន​ឃុំ​ខ្លួន​ការីនិពន្ធ​ពីរ​នាក់​ជុំវិញ​ក្របមុខ​ដែល​បាន​សរសេរ​ថា៖ «ការ​ចាប់ផ្តើម​សង្គ្រាម​ស៊ីវិល​នៅ​តួកគី»។

តុលាការ​ក្រុង​ អ៊ីស្តង់ប៊ុល ​មួយ​ក្រោយ​មក​បាន​បញ្ជា​ឲ្យ​ការ​ចេញ​ផ្សាយ​លេខ​ចុងក្រោយ​របស់​ទស្សនាវដ្តី​ ត្រូវ​ដក​ចេញ​កន្លែង​តាំង​លក់​ទាំងអស់​ដោយ​ចោទប្រកាន់​​វា​ពី​បទ​ញុះញង់​ សាធារណជន​ឲ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម។

នៅក្នុង​ចម្លើយ​កសិណ​ដំបូង​របស់​គាត់​​ដែល​ចេញ​ផ្សាយ​ដោយ Nokta លោក Guven បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ដោយ​និយាយ​ថា​វា​មិន​អាច​ទៅ​រួច​ទេ​ដែល​ ញុះញង់​ឲ្យ​​មនុស្ស​ចាប់​យក​អាវុធ និង​ប្រយុទ្ធ​ជាមួយ​ទស្សនាវដ្តី​មួយ​ដែល​ត្រូវ​បាន​គេ​រៀបចំ​យ៉ាង​ល្អ​មុន​​ ការ​បោះឆ្នោត។

វិធានការ​នេះ​កើត​ឡើង​បន្ទាប់ពី​បក្ស AKP របស់​លោក​ អេរដូ ហ្គែន បាន​ឈ្នះ​ដោយ​ស្មាន​មិន​ដល់​​នូវ​ការ​បោះឆ្នោត​ពី​ថ្ងៃ​អាទិត្យ​ដែល​ក្រុម​ អ្នក​សង្កេតការណ៍​អន្តរជាតិ​បាន​និយាយ​ថា​ត្រូវ​បាន​សៅហ្មង​ដោយ​​ការ​ បង្ក្រាប​ប្រព័ន្ធផ្សព្វផ្សាយ ហិង្សា និង​ក្តី​កង្វល់​សន្តិសុខ​ជាច្រើន​ទៀត៕

ខ្សែ​ដៃ Mi Band 1S របស់ Xiaomi តម្លៃ 15$ បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ ជាមួយ​នឹង​មុខងារ​ធ្វើ​អោយ​អ្នក​មិន​គួរជឿ!

ទីបំផុត ខ្សែដៃ Mi Band 1S របស់ក្រុមហ៊ុន Xiaomi ត្រូវបាន ដាក់បង្ហាញ ជាផ្លូវការហើយ ដែលមាន តម្លៃត្រឹមតែ 15$ ប៉ុណ្ណោះ (ទីផ្សារប្រទេសចិន)។ Mi Band 1S នេះមាន មុខងារ ដែលផ្តល់ អត្ថប្រយោជន៍ ដល់លោក អ្នកណាស់ ហើយបើគិត ជាមួយនឹង តម្លៃ 15$ នេះ នោះគឺពិត ជាធូរថ្លៃ មែនទែន។

Mi Band 1S មានមុខងារ សម្រាប់វាស់ស្ទង់ ចង្វាក់បេះដូង របស់អ្នក និងតាមដាន សុខភាព ពេលដែលអ្នកគេង ដែលមុខងារនេះ គឺប្រសើរណាស់ សម្រាប់មនុស្ស វ័យចំណាស់។ ខ្សែដៃនេះ ក៏អាច រាប់ចំនួន បរិមាណ កាឡូរី ក្នុងខ្លួនអ្នក ដែលបាន ដុតបំផ្លាញ កំឡុងពេលដែល អ្នកធ្វើ លំហាត់ប្រាណ ផងដែរ ហើយអ្នកក៏អាច ប្រើខ្សែដៃនេះ ដើម្បីវាស់ ជំហ៊ាន ដែលអ្នក បានដើរ ឬរត់ទៀតផង។

Mi Band 1S ប្រើប្រាស់ ជាមួយនឹង ស្មាតហ្វូន iOS និង Android។ យ៉ាងណាមិញ ចំពោះអ្វីដែល ធ្វើអោយ ខ្សែដៃនេះ កាន់តែ ទាក់ទាញនោះ គឺវាអាច ធន់នឹង ការជ្រាបទឹក ត្រឹមជម្រៅ 1 ម៉ែត្រ បានរយៈពេល 30 នាទី ដោយគ្មាន បញ្ហាឡើយ។

ខ្សែដៃឆ្លាតវៃមួយនេះ នឹងដាក់លក់ នៅលើទីផ្សារ ក្នុងពេលឆាប់ៗ ខាងមុខ នេះហើយ ក្នុងតម្លៃ 15$ សម្រាប់ទីផ្សារ ប្រទេសចិន ដោយឡែក សម្រាប់ទីផ្សារ ប្រទេសកម្ពុជា យើងវិញ នៅមិនទាន់ ទទួលដំណឹង ច្បាស់ការ នៅឡើយទេ។

សិស្សវិទ្យាល័យ​ម្នាក់ Hack ចូល Email របស់​នាយក​ទី​ភ្នាក់​ងារ ស៊ើប​ការណ៍​សម្ងាត់ (CIA) បាន​សម្រេច

ថ្មីៗនេះ Hacker វ័យជំទង់ម្នាក់ បាន​ធ្វើ​ការ​ប្រកាស​ថា​ខ្លួន​បាន Hack គណនី Email លោក John Brennan ដែលជា​អង្គនាយក​នៃ​ទីភ្នាក់​ងារ​ប៉ូលីស CIA ជាមួយ​នឹងទិន្នន័យ​ផ្សេងៗ​រួមទាំង​លេខ​សំងាត់​ផង​ដែរ។ បើនិយាយទៅវាជារឿង ដ៏អាម៉ាស់បំផុតដែលទីភ្នាក់ងារ CIA ទាំងមូលអាចអោយ Hacker វ័យក្មេងម្នាក់ Hack ទិន្នន័យ Email របស់លោក John Brennan ដែលជាអង្គនាយកអង្គភាពទាំងមូល។

Hacker នេះគាត់បានបញ្ចាក់ផងដែរថា គាត់ជាសិស្សវិទ្យាល័យមួយសិក្សានៅសហរដ្ឋអាមេរិក តាម​រយៈគណនី Twitter របស់ខ្លួន។ គណនី Twitter របស់ក្មេងប្រុសវ័យជំទង់នេះមានឈ្មោះថា Crackas With Attitude ហើយគណនីដែល ក្មេងប្រុសម្នាក់នេះលួចបានពី Data Center នៃ AOL ជាទីកន្លែង​ផ្ទុក Email ក៏មិនតិចដែរ រួមទាំងលេខសំងាត់ផ្សេងៗ មួយចំនួនទៀតផងដែរ។

បច្ចុប្បន្ននេះ គណនី Email អង្គនាយក CIA បានយកមកវិញហើយ ជាមួយគ្នានោះដែរ បញ្ហានេះ FBI កំពុងតែចាប់ផ្តើមធ្វើការស៊ើបអង្កេតដើម្បី ស្វែងរកចាប់ខ្លួន Hacker វ័យជំទង់នេះផងដែរ និង ដោះ​ស្រាយ​តាមផ្លូវច្បាប់ នៅពេលក្រោយៗទៀត។ គួរបញ្ចាក់ផងដែរថា បញ្ហានេះមិនមែនជាលើកដំបូង​ឡើយ កាលពីមុន Hacker ជាច្រើនក៏ធ្លាប់បានផ្តោតសំខាន់ទៅលើភ្នាក់ងារ CIA ដែរ និង មាន​ជាច្រើន​លើក​មក​ហើយ។

 

ថ្ងៃនេះ
ម្សិលមិញ
សរុប
1648
919
5327348